Header Ads

តោះមក​ដឹងចំនួន​​ទឹក​ប្រាក់ដែល ​តារា​មួយចំនួន បរិច្ចាគក្នុង​ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហមឆ្នាំ​នេះ​

នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជា អធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណា ម្នាក់ចោល” ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។


ហើយបើគិតមកដល់ត្រឹមវេលាម៉ោង ១០:៤០ ព្រឹកនេះ មូលនិធិបឋមដែលកាកបាទក្រហមកម្ពុជាទទួលបានពី សប្បុរសជនជាតិ និងអន្តរជាតិ ក្នុងពិធីប្រារព្ធខួបលើកទី ១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺមានចំនួនសរុប ១៨,0២៨,៦៦៨ (ដប់ប្រាំបីលាន ពីរម៉ឺន ​ប្រាំបីពាន់ ប្រាំមួយរយ ហុកសិបប្រាំបី) ដុល្លារអាមេរិក។


ក្នុងនោះ គេក៏បានឃើញសិល្បៈករ សិល្បការិនី មួយចំនួន បានចូលរួមបរិច្ចាគថវិកាដល់កាកបាទក្រហមផងដែរ ​អ្នកទាំងនោះរួមមាន៖

- លោក ហេង ឡុង និង អ្នក​នាង​ចន ច័ន្ទលក្ខិណា ថវិកាចំនួន ២០០០ ដុល្លារ​​
- លោក ខេមរៈ​ ​សិរីមន្ត ថវិកាចំនួន ១០០០ ដុល្លារ
- លោក ព្រាប សុវត្ថិ ថវិកាចំនួន ៥០០ ដុល្លារ
- ​​កញ្ញា ឱក សុគន្ធកញ្ញា ថវិកាចំនួន ៥០០ ដុល្លារ​
- លោក ចៅ ច័ន្ទណារី ថវិកាចំនួន ២ លានរៀល
- នាយ​ ពែកមី ថវិកាចំនួន ២៥០ដុល្លារ​​



























No comments