ពិតជាកម្របានឃើញណាស់!!! អ្នកនាង កាតុ នាំគ្នាទៅសួរសុខទុក្ខភរិយារបស់ លោកតា ស៊ីន ស៊ីសាមុត (មានវីដេអូ)
មានមនុស្សជាច្រើនប្រហែលជាធ្លាប់បានស្គាល់រួចមកហើយ អ្នកនាង កាតុ ដែលជាតារាកំប្លែង និងជាពិធីការិនីពូកែនិយាយម្នាក់ដែលកំពុងតែពេញនិយមក្នុងប្រទេសកម្ពុជាយើងនោះ។ ហើយកាលពីម្សិលមិញនេះ អ្នកនាង កាតុ និងស្វាមី ព្រមទាំងមានមិត្តភ័ក្តិមួយចំនួនបានទៅសួរសុខទុក្ខ លោកយាយ ខាវ ថងញ៉ុត ត្រូវជាភរិយារបស់ អធិរាជសម្លេងមាសលោកតា ស៊ីន ស៊ីសាមុត ដែលមានទីតាំស្ថិតនៅ ភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ក្នុងនោះផងដែរ គេក៏បានសង្កេតឃើញច្រកទ្វារចូលផ្ទះរបស់ភរិយាលោកតា ស៊ីន ស៊ីសាមុត ត្រូវបានគេ លើកស្លាកមួយដោយសរសេរថា "គេហដ្ឋានគ្រួសារលោកតា ស៊ីន ស៊ីសាមុត"។
អ្នកនាង កាតុ ក៏បានចូលទៅដល់ក្នុងផ្ទះនេះផងដែរ ជាមួយការជជែកគ្នាលេងប្រកបទៅដោយទឹកមុខរីករាយ ជាមួយលោកយាយ។ ហើយមួយវិញទៀតបើពិនិត្យទៅមើលស្ថានភាពក្នុងផ្ទះរបស់គាត់ គេបានឃើញភរិយារូបនេះបានដាក់តាំងរូបលោកតា ស៊ីន ស៊ីសាមុត ជាច្រើនរូបផងដែរ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូរបស់អ្នកនាង កាតុទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា កន្លងទៅនេះ សិល្បៈករ សិល្បៈការិនី ជាច្រើនរូប និង ឯកឧត្តម ស៊ុន ចាន់ថុល ក៏ធ្លាប់បានទៅសួរសុខទុក្ខទៅដល់ផ្ទះលោកយាយ ខាវ ថងញ៉ុត ផងដែរ៕

Post a Comment