រន្ធត់ចិត្តណាស់លោកអើយ!!! រន្ទះបាញ់ឆក់យកជីវិតបុរសម្នាក់ ស្លាប់ចោលប្រពន្ធ និងកូន ទាំងខ្លួនជាបង្គោលក្នុងគ្រួសារផង
ខេត្តតាកែវ៖ ក្រោយពីមេឃបានបង្អុរភ្លៀងមួយមេយ៉ាងធំ នាំមកនូវខ្យល់ ផ្គរ រន្ទះបាញ់ ហើយក៏បានឆក់យកជីវិតវ័យបុរសវ័យកណ្ដាលម្នាក់ ស្លាប់ចោលប្រពន្ធ និងកូនគួរអោយអាសូរក្រៃលែង ព្រមទាំងបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយបីសពទៅផ្ទះវិញ។ ហើយហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង០៤:៤០នាទីល្ងាច ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ត្រង់ចំណុចបឹងឈូក ភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
សពមានឈ្មោះ ជុំ ផែន ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ជាបង្គោល និងជាមេគ្រួសារ ដែលមានប្រពន្ធឈ្មោះ នា រស់នៅភូមិឃុំខាងលេី។ បច្ចុប្បន្នក្រោយពេលកើតហេតុអ្នកភូមិក្មេងចាស់ប្រុសស្រីនាំគ្នាមកជួយលើកសពជនរងគ្រោះទៅផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Post a Comment