Header Ads

មួយរោងទៀតហើយ!!! ទិដ្នភាពទូទៅ នៃ ពិធីសូត្រមន្តអាពាហ៍ពិពាហ៍ កូនស្រីម្ចាស់ ផលិតកម្មថោន ឡូយកប់ម៉ង

ក្នុងថ្ងៃនេះ គេបានឃើញមហាជនមួយចំនួនមានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងពិធីមង្គលការមួយកន្លែង នេះក៏ដោយសារតែការតុបតែងដែលមើលទៅពិតជាស្រស់ស្អាតគួរឲ្យគយគន់ជាខ្លាំង មិនត្រឹមតែខាងក្នុងផ្ទះទេ សូម្បីតែខាងក្រៅផ្ទះក៏អស្ចារ្យមិនធម្មតាឡើយ នេះបើមើលតាមរូបភាពដែលលោក ករុណា ពេជ្រ បានបង្ហោះក្នុងហ្វេសប៊ុករបស់គាត់ប៉ុន្មានម៉ោងមុននេះ។


ថ្ងៃនេះគឺជាពិធីសូត្រមន្ត អាពាហ៍ពិពាហ៍ ដែលមានកូនក្រមុំឈ្មោះ វ៉ា នីតា ហើយក៏ត្រូវជាកូនស្រីរបស់ម្ចាស់ផលិតកម្មថោនផងដែរ គឺ ឯកឧត្ដម វ៉ា សុធា និងលោកជំទាវ ជួប មាន ។ ក្នុងនោះផងដែរ គេក៏បានឃើញលោក ករុណា ពេជ្រ បានបង្ហោះសារមួយជូនពរដល់គូស្នេហ៍ទាំង២នេះថា "ចូលរោងហើយ ក្មួយស្រី Nita Va ជូនពរអោយក្មួយជួបតែសុភមង្គល ...."។ មួយវិញទៀត តារាចម្រៀងប្រចាំផលិតកម្មថោនម្នាក់ ក៏បានមកចូលរួមផងដែរគឺលោក សុគន្ធ ថេរ៉ាយុទ្ធ ព្រមទាំងបង្ហោះសារជូនពរមួយថា "ពិធីសូត្រមន្តចូលរោងការ CEO Town Group ជូនពរអោយស្រលាញ់គ្នាដល់ចាស់ រកសុីមានបាន នឹងមានសុភមង្គល ។"៕
























No comments