Header Ads

សែនអាណិតខ្លោចចិត្ត!!! ប្រកាសលក់ផ្ទះអស់រយៈពេល២ខែទៅហើយ តែគ្មានអ្នកទិញ រហូតដល់ថ្នាក់ សុ​ន ស្រី​ពេជ្រ សម្រេចចិត្តធ្វើរឿងមួយនេះ

កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ គេឃើញតារាចម្រៀង​ កញ្ញា​ សុ​ន ស្រី​ពេជ្រ មានទុក្ខជាទំងន់ ដោយសារប្អូនប្រុសរបស់ខ្លួន កំពុងឈឺធ្ងន់ធ្ងរ រហូតធ្វើឲ្យ ស្រីពេជ្រ អស់លទ្ធភាព ក្នុងការព្យាបាលប្អូនប្រុសរហូតដល់ថ្នាក់ប្រកាសលក់ផ្ទះជាទីស្រឡាញ់របស់ខ្លួន ដោយ ស្រីពេជ្រ បានបញ្ជាក់ថា "នាងខ្ញុំសុន ស្រីពេជ្រត្រូវការលក់ផ្ទះជាបន្ទាន់ដើម្បីជួយដល់ប្អូនប្រុសនាងខ្ញុំកំពុងត្រៀមវះកាត់បញ្ចូលខួរឆ្អឹង ទីតាំងស្ថិតនៅភូមិសុពរ័ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្លង់រឹង ទំហំ 10mគុណ22m ទំនាក់ទំនង 085939444 / 016573537 សូមមេត្តាជួយស៊ែរបន្តផងអោយបានលក់ឆាប់ដាច់ហើយប្អូននាងខ្ញុំនឹងឆាប់បានវះកាត់"។



បើគិតតាំងថ្ងៃប្រកាសមក វាមានរយៈពេល២ខែទៅហើយ តែនៅតែលក់មិនដាច់សោះ ទើបបង្ខំចិត្តឲ្យ ស្រីពេជ្រ ដល់ថ្នាក់ខ្ចីលុយគេដើម្បីព្យាបាលជំងឺរបស់ប្អូន ហើយអ្នកដែលរឹតតែអាណិតម្នាក់ទៀតនោះ គឺម្តាយរបស់គាត់តែម្តង មុខឡើងខ្មៅហើយស្គមថែមទៀត។ ស្រីពេជ្រ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ "ហ៊ឺម......តាំងពីដាក់ប្រកាសលក់ផ្ទះពីរខែមកនេះលុយតម្កល់មើលជំងឺប្អូនជាង50000$ក៏អស់ ហើយអីលូវចូលដល់ខ្ចីលុយគេមើលទៀត អាណិតម៉ែមុខឡើងខ្មៅហើយស្គមព្រោះពិបាកចិត្ត ឯពុកវិញម្ងៃកាត់ម្ងៃកោ 😭😭 អូនអើយតើពេលណាទើបផ្ទះយើងលក់ដាច់នឹងឆាប់បាននាំអូនវះកាត់ឆាប់បានជាទៅអូន អោយគេមើលគេថាផ្ទះនឹងរង់ចាំម្ចាស់ថ្មីម្តងខែ3 ម្តងខែ4 តែអីលូវចូលដល់ខែ5ហើយ អស់សង្ឃឹមណាស់ ឱលោកម្ចាស់ផ្ទះថ្មីឆាប់ទិញផ្ទះខ្ញុំផងដើម្បីប្អូនប្រុសខ្ញុំបានជាសូមអង្វរទេវត្តាកុំដាក់ទោសទណ្ឌដល់គ្រួសារខ្ញុំអី 😭😭🙏🙏 សូមមេត្តាជួយShareផងដើម្បីផ្ទះខ្ញុំឆាប់លក់ដាច់ អរគុណពុកម៉ែបងប្អូនជាមុន 🙏🙏🙏🙏"៕




















No comments