បទចម្រៀងរបស់លោក នី រតនា មួយបទនេះ អត្ថន័យចាក់ដោតម៉ង ជាពិសេសសម្រាប់... (មានវីដេអូ)
កាលពីពេលថ្មីៗនេះ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម រស្មីហង្សមាស គឺលោក នី រតនា គាត់ទើបតែបានភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងរបស់ខ្លួនដែលមានឈ្មោះថា ហេង សុវណ្ណភក្តិណា ហើយក៏ជាកូនស្រីអ្នកជំនួញដ៏ល្បីម្នាក់នៅរាជធានីភ្នំពេញផងដែរ។ ក្នុងនោះគេក៏បានឃើញ មានការចូលរួមពីតារាចម្រៀង និងសិល្បៈ ជាច្រើននាក់ផងដែរ ដែលមានដូចជា ប៉ាច គីមមួយ វី ឌីណែត និង ឈិន រតនៈ ជាដើម។ ដំណឹងមួយនេះក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរបស់លោក មានក្តីរំភើបរីករាយ បូករួមពាក្យជូនពរ និងអបអរសាទរជាច្រើន។
ក្នុងថ្ងៃនេះវិញ គេឃើញផលិតកម្មរស្មីហង្សមាស ទើបបានបង្ហោះបទចម្រៀងមួយបទទៀតហើយរបស់លោក ដែលមានចំណងជើងថា "ល្មមបានហើយ" ដែលជាការ និពន្ធទំនុកច្រៀង និង Melody ដោយ ទ្រី សក្កដា និង និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ ម៉ម មិថុនា។ បទចម្រៀងមួយនេះ លោកពិតជាដាក់មនោសញ្ចេតនាបានល្អណាស់ កាន់តែស្តាប់កាន់តែពិរោះរណ្តំ ជាមួយសម្លេងដ៏ស្រទន់របស់លោកផងដែរ។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ទាំងអស់គ្នា៕

Post a Comment