Header Ads

ពិតជារំភើបណាស់!!! លោក ដួង សុគា មិនអាចភ្លេចគុណលោកជំទាវរូបនេះបានទេ ព្រោះហេតុផលមួយ

លោក ដួង សុគា ត្រូវបានគេទទួលស្គាល់ថា ជាសិល្បករពហុជំនាញ​ ដោយ​សំនួនវោហារ​ស័ព្ទ ចាប់តាមក្បូនកំណាព្យកាព្យឃ្លោងយោងដោយចំណេះដឹងអក្សរសាស្រ្តខ្មែរ។ ហើយមួយរយៈចុងក្រោយនេះ គេឃើញលោកហាក់មានការមមាញឹក និងកាក់កបជាខ្លាំងជាមួយអាជីបរបស់ខ្លួន ដោយបានចេញសម្តែងនៅតាមរោងការ ព្រមជាមួយក្រុមភ្លេងបុរាណផ្ទាល់ខ្លួនផងដែរ។


ចំណែក្នុងថ្ងៃនេះ លោកបានបង្ហោះសារមួយ ដែលលោកបានជួបជាមួយមនុស្សសំខាន់មួយរូប ព្រោះធ្លាប់ជាអ្នកមានគុណ ហើយលោកបានសរសេរសារដ៏ខ្លី និងពោរពេញដោយអត្ថន័យថា "ជួបលោកជំទាវមីង អ្នកមានគុណ ធ្លាប់រស់នៅផ្ទះគាត់កាលនៅរៀន។ កក់ក្តៅផង បានឱវាទផង!! ក្មួយមិនភ្លេចគុណមួយនេះឡើយ។ សូមទេវតាឲ្យពរលោកជំទាវមីង និង ក្រុមគ្រួសារមានសេចក្តីសុខចម្រើន តទៅ។"៕



























No comments