Header Ads

ក្តៅៗ!!! មន្ត្រីនគរបាលចរាចរណ៍​២រូប ដែលបាន​ទារ​លុយ​ជន​បរទេស២០ដុល្លារ មានដំណឹងល្អហើយ គឺត្រូវ...(មានវីដេអូ)

នៅមុននេះបន្តិច បើយោងតាមហ្វេសប៊ុកលោក ផែង វណ្ណៈ បានបញ្ជាក់រឿងមួយដែលកំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំងពីមហាជនទូទៅ ទាក់ទងមន្ត្រីនគរបាលចរាចរណ៍​២រូប ដែលបាន​ទារ​លុយ​ជន​បរទេស ២០ដុល្លារ ដែលបានធ្វើឲ្យកក្រើកពេញហ្វេសប៊ុកនោះ លោកបានប្រាបឲ្យដឹងថា៖


"បានឱកាសហើយត្រូវចេះកែខ្លួន
មន្ត្រីនគរបាលចរាចររាជធានីភ្នំពេញ​ ដែល​យកតួនាទីភារកិច្ចទារលុយពីជនល្មើសច្បាប់ចរាចរ​ ២០​ ដុល្លារ បង្ករអោយមានការរឹះគន់កក្រើក​ Facebook បន្ទាប់មកមេៗស្នើបណ្ដេញចេញពីក្របខណ្ឌនោះ​ ពេលនេះ​ត្រូវបានប្រភពមួយអះអាងថា​ ថ្នាក់ដឹកនាំអគ្គស្នងការ​ និង​ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃសម្រេចមិនបណ្ដេញចេញពីក្របខណ្ឌទេ​ដោយគ្រាន់តែដាក់វិន័យតាមបទបញ្ជានគរបាលជាតិតែប៉ុណ្ណោះ​ ។​ ប្រភពបានបញ្ជាក់ថា​ ករណីស្នើបណ្ដេញមន្ត្រីនគរបាលចរាចរ​ ២​ រូបនេះ​ចេញពីក្របខណ្ឌ​ថ្នាក់លើបានសម្រេចអោយដាក់វិន័យតាមបទបញ្ជានគរបាលជាតិ​ ទុកឱកាសអោយមន្ត្រីទាំងពីរនេះកែខ្លួន​ ។​

មតិស្មេរ​ ៖​ បើបានថ្នាក់លើទុកឱកាសអោយកែខ្លួនទៅហើយ​ សូមមេត្តាកុំបន្តប្រព្រឹត្តអំពើមិនគប្បីទៀត​ ត្រូវចេះកែកំហុសឆ្គងរបស់ខ្លួនឡើងវិញ​ ។​ បើថ្ងៃក្រោយមានករណីដដែលកើតឡើងទៀត​ ថ្នាក់លើនឹងមិនយោគយល់ទៀតទេ​ ។"
















No comments