នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យអធិការខណ្ឌទាំង១២ បញ្ឈប់ជាបន្ទាន់រឿងឲ្យអ្នកកាសែតថតឡាយ ព្រោះ...
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ គេបានឃើញក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោក ផែង វណ្ណៈ បានបង្ហោះសារមួយទាក់ទងអ្នកសារព័ត៌មាន ចូលសម្ភាសជនល្មើស និងឡាយវីដេអូបង្ហោះក្នុងបណ្តាញសង្គម ដោយលោកបានបញ្ជាក់ថា៖
"នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ បញ្ជាអោយអធិការខណ្ឌទាំង ១២ ត្រូវបញ្ឈប់សកម្មភាពអ្នកសារព័ត៌មាន Facebook ទៅ live video ពេលសម្ភាសន៍ជាមួយជនសង្ស័យដែលទើបឃាត់ខ្លួនបាន ព្រោះវាប៉ះពាល់ដល់ដំណើរការស៊ើបអង្កេត និង ប៉ះពាល់កិត្តិយសដល់ជនសង្ស័យ ។
តាមរយះសម្លេងដែលផ្ញើតាម WhatsApp ឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានី បាននិយាយបញ្ជាទៅកាន់អធិការខណ្ឌទាំង ១២ អោយបញ្ឈប់អ្នកសារព័ត៌មានដែលទៅសម្ភាសន៍ជនសង្ស័យ ហើយផ្សាយបន្តផ្ទាល់ ។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា ជនសង្ស័យខ្លះគ្រាន់តែជាជនសង្ស័យ មិនទាន់ក្លាយជាជនជាប់ចោទ ឬ ទណ្ឌឹតទេ ។ ដូច្នេះការបើជនសង្ស័យគ្មានកំហុសហើយ Facebook យកទៅ live video អាចធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសជនសង្ស័យ ។
គួរបញ្ជាក់ថា តាំងពីមាន អ្នកសារព័ត៌មាន Facebook មក គេសង្កេតឃើញថា ការផ្សាយបន្តផ្ទាល់មានសភាពអានាធិបតេយ្យយ៉ាងខ្លាំង ។ សូម្បីតែពេលខ្លះពលរដ្ឋមិនស្រួលខ្លួនអែបរថយន្តដើម្បីឈប់សំរាកក៏អ្នក Facebookឃ្លាន live ទៅថត live បង្ហោះពេញ Facebook ដែរ គ្មានគិតអំពីកិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ពលរដ្ឋទេ ។
សូមគាំទ្រចំណាត់ការរបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ ។"

Post a Comment