Header Ads

អស់រយៈពេលជាង៦ឆ្នាំ ឧកញ៉ា ម៉ុង ឫទ្ធី អាចធ្វើរឿងដ៏អស្ចារ្យមួយនេះ សឹងតែគ្មាននរណាម្នាក់ជឿថាលោកអាចធ្វើបាន

ក្នុងថ្ងៃនេះ ត្រូវជាថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០១៨ ឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់ពីប្រវត្តិផ្លែស្វាយប៉ោម ដែលលោកបានយកពូជមួយនេះពីប្រទេសអូស្ត្រាលី យកមកបន្តពូជនៅប្រទេសកម្ពុជា ដែលមានមនុស្សមួយចំនួនស្ទើរតែមិនជឿថាលោកអាចធ្វើបាន តែការពិតមិនដូចអ្វីដែលគេគិតឡើយ ដោយរយៈពេល៦ឆ្នាំ​កន្លង​ផុត​ទៅនេះ ឧកញ៉ា ម៉ុង ឫទ្ធី អាចបន្តពូជផ្លែស្វាប្រភេទនេះបានជាង ១០០០០ ដើម​ទៅហើយ។ ក្នុងនោះលោកបានបញ្ជាក់ថា៖


"ព្រឹក​នេះខ្ញុំនិយាយ​ពី​ប្រវត្តិ​ដែលធ្វើ​អោយមានផ្លែ​ស្វាយ​ប៉ោម​ អូស្ត្រាលី​មាននៅលើទឹកដីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​យើង​ កាលពីឆ្នាំ​២០១២ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​ ទៅ​លេងផ្ទះ​បងប្អូន​ខ្មែរ​យើង​ឃើញស្វាយនេះស្អាតណាស់​ ខ្ញុំ​ក៏​បាន​សុំកាត់ពីរមែក​ដើម្បី​យកមកបន្តពូជ​ ម្ចាស់​ស្វាយ​និយាយថា​ខ្ញុំ​មិនដែល​ឮទេថា​ គេអាចយកមែកស្វាយ​ទៅ​បន្ត​ពូជបាន​ រយៈពេល​៦ឆ្នាំ​កន្លង​ផុត​ទៅ​ខ្ញុំ​អាច​បំបែក​ពូជចេញពីមែក​ស្វាយពីរមែកនេះបាន​ប្រមាណ​ជា​ជាង១០.០០០ដើម​ នេះគឺ​ជាសកម្មភាព​ថែទាំ​ស្វាយ​ប៉ោម​ អូស្ត្រាលី​ចំនួន​ដប់ហិកតាស្មើនិង​ប្រាំពាន់​ដើម​ នៅលើទឹកដី​តំបន់​ឆ្នេរ​សមុទ្រ​កែវផុស​ ។"៕


















No comments