Header Ads

រំភើបណាស់ ពេលលឺសំលេងភ្លេងជាតិបន្លឺឡើងលើឆាកអន្តរជាតិ ព្រោះកីឡាករអាយុជាង១០ឆ្នាំ ឈ្នះមេដាយមាសទី២របស់ខ្លួន (មានវីដេអូ)

កាលពីម្សិលមិញនេះមានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំងនៅពេលឃើញក្នុងហ្វេសប៊ុកផ្លូវការមួយរបស់ BTV Cambodia បានចុះផ្សាយថា កីឡាករ សុភក្ត្រ ចាន់ឧត្តម ឈ្នះមេដាយមាសទី២របស់ខ្លួន នឹងជាមេដាយមាសទី៣របស់កម្ពុជា។ មកដល់ពេលនេះ កម្ពុជាដណ្តើមបានមេដាយ ០៧គ្រឿងហើយ ពីការប្រកួតតេក្វាន់ដូ ITFជើងឯកអាស៊ី២០១៨ នៅម៉ុងហ្គោលី ក្នុងនោះមាស ០៣គ្រឿង ប្រាក់ ០២គ្រឿង និងសំរិទ្ធ ០២គ្រឿង។ កីឡាករដែលដណ្តើមបានមេដាយរួម ប៉ាល់ ជីវ័ន្ត ឈ្នះមេដាយមាស មួយគ្រឿង, កីឡាករវ័យក្មេង សុភក្ត្រ ចាន់ឧត្តម ឈ្នះមេដាយមាស ០២គ្រឿង ចំនែកមេដាយប្រាក់ ០២គ្រឿងកើតឡើងពីការសម្តែងមេគុនជាក្រុម (មានសុភក្ត្រ ចាន់ឧត្តមដែរ) និងកីឡាការិនី រស់ ស្រីនិច ដណ្តើមបានប្រាក់មួយ ដោយឡែកកីឡាករ សុខ មាន និង គន លីរតនៈ ដណ្តើមបានមេដាយសំរិទ្ធម្នាក់មួយ៕












No comments