ខុសពី MV មុនៗដាច់!!! បទថ្មី របស់ ឡូរ៉ា ម៉ម ស្ទីលសម្តែងមិនឲ្យចាញ់បរទេសទេ បើស៊ែរវិញឡើងកប់ម៉ង (មានវីដេអូ)
ទីបំផុតការទទឹងរងចាំពីប្រិយមិត្តពិតជាមិនខុសបំណងឡើយ ព្រោះកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ តារាចម្រៀង ឡូរ៉ា ម៉ម បានចេញវីដេអូចម្រៀងថ្មីមួយបទទៀតហើយ ក្រោមចំណងជើងថា "រាំមិនឆ្អែតទេ" ដែលមានការចូលរួមសម្ដែងផ្ទាល់ពី អូន - OUN ក្មេងខ្មែរ - KmengKhmer ហើយក៏មានការចូលរួមផលិតបទចម្រៀងដោយ RXTHY ផងដែរ។
មួយវិញទៀតអ្វីដែលកាន់តែពិសេសនោះ វីដេអូចម្រៀងថ្មីមួយថ្មីមួយនេះ មិនត្រឹមតែមានអត្ថន័យប្លែកខុសពីបទមុនៗនោះទេ សូម្បីតែសាច់ភ្លេងក៏ពីរោះប្លែកផងដែរ ចំណែកស្ទីលនៃការថតវិញ គេសង្កេតឃើញថាប្លង់ជាច្រើនមិនចាញ់បរទេសឡើិយ។ ហើយអ្វីដែលកាន់តែអស្ចារ្យបំផុតនោះ នៅពេលនេះមានអ្នកស៊ែរបទចម្រៀងមួយនេះជាង ៥០០០ ទៅហើយ។
គួររំលឹកឡើងវិញផងដែរថា តារាចម្រៀង ឡូរ៉ា ម៉ម គឺជាកូនខ្មែរកើតនៅសហរដ្ធអាមេរិក ហើយកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ដោយតារាស្រីរូបនេះចាប់ផ្តើមមានការគាំទ្រតាមរយៈបទ "ស្វារាំមុនឃីស" ជាមួយនឹងបទជាច្រើនទៀតដែលបាននិពន្ធដោយកញ្ញាផ្ទាល់តែម្តង៕

Post a Comment