Header Ads

មានរឿងធំហើយ!!! លោក ករុណា ពេជ្រ នឹងចាត់ការមនុស្សម្នាក់តាមផ្លូវច្បាប់ ព្រោះរឿងដ៏ហួសចិត្តមួយ

កាលពីម៉ោងជាង ១ទាបភ្លឺក្នុងថ្ងៃនេះតែម្តង លោក ករុណា ពេជ្រ បានបង្ហោះសារនូវរឿងដ៏ហួសចិត្តមួយ ចំពោះមនុស្សម្នាក់ដែលតែងតែធ្វើការរំខានលោកជាញឹកញាប់ មិនត្រឹមតែប៉ុណ្ណោះទេ បើតាមការបញ្ជាក់របស់លោក គឺមនុស្សម្នាក់នេះរំខានស្ទើរគ្រប់តារាចម្រៀងផលិតកម្មថោនថែមទៀតផង ជាមួយពាក្យមិនសមរម្យជាច្រើន ហើយលោក​ ករុណា ពេជ្រ ក៏ប្រាប់ឲ្យដឹងបន្ថែមទៀតថា៖


"ពុកម៉ែ បងប្អូនណា ស្គាល់ មនុស្ស ម្នាក់នេះអត់..??
គាត់តែងតែឆាត ថាខ្ញុំជំពាក់លុយគាត់ ហើយ និយាយដូចមនុស្សបែកថ្នាំ..!! និយាយ និង comment ហួសពីការពិត និង ភ្លៀវខុសពីធម្មតា... បើបានស្គាល់ ជួយប្រាប់ខ្ញុំផង ... ខ្ញុំនឹងធ្វើតាមផ្លូវច្បាប់... ហើយបើតាមការដឹងគឺ គាត់ម្នាក់នេះ តែងតែឆាតចូលស្ទើរគ្រប់តារាចម្រៀង ផលិតកម្ម ថោន និយាយ ពាក្យឆ្កួតៗ ច្រើនណាស់..បើដឹង ជួយប្រាប់ខ្ញុំផង...អរគុណ"៕

























No comments