Header Ads

រឿងកំពុងផ្ទុះល្បីខ្លាំងក្នុងហ្វេសប៊ុក ពេលនេះស្រីស្អាត ណាណា ចេញមុខបកស្រាយហើយ (មានវីដេអូ)

កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញក្នុងហ្វេសប៊ុករបស់នារីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ស្រី ហួច ហៅ ណាណា បានបង្ហោះរូបភាព និងវីដេអូ ដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយ ជាមួយការតុបតែងសម្លៀកបំពាក់ប្លែកក្នុងពិធិមង្គលការប្អូនស្រីរបស់ខ្លួន ព្រមទាំងបានរាំលេងកម្សាន្តជាមួយស្ទីលពិសេសៗផងដែរ។ ហើយក៏ត្រូវបានមហាជនមួយចំនួនធំ ធ្វើការចែករំលែកតៗគ្នាយ៉ាងច្រើនសន្លឹក ព្រោះកម្រឃើញរូបភាព និងវីដេអូ គួរឲ្យចង់ទស្សនានេះណាស់។


បន្ទាប់ពីឃើញវីដេអូរាំលេងនេះហើយ ក៏បានធ្វើឲ្យមហាជនមួយចំនួនមានការជេរតិះដៀលចំពោះទង្វើរទាំងនេះជាខ្លាំង។ ចំណែកម្សិលមិញនេះវិញ សាមីខ្លួនក៏បានចេញមុខធ្វើការ Live វីដេអូបកស្រាយជាសាធារណៈ ដោយនៅក្នុងនោះផងដែរ ណាណា ក៏បាននិយាយថា នេះគ្រាន់តែទំនៀមទម្លាប់ប្រពៃណីរបស់កូនកាត់ក្នុងក្រុមគ្រួសារនាងតែប៉ុណ្ណោះ ហើយប្រពៃណីខ្មែរនៅក្នុងមង្គលការប្អូនស្រីនាងក៏មានរៀបចំមិនឱ្យខ្វះចន្លោះនោះទេ មានទាំងប្រពៃណីបែបចិនថែមទៀតផង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូមួយនេះដូចខាងក្រោម៕




























No comments