ខេត្តសៀមរាប កំពុងជួបនូវបញ្ហា១ សម្រាប់អ្នកទេសចរចិន
AKP សៀមរាប ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨–អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាបអះអាងថា នៅខេត្តសៀមរាបកំពុងជួបនូវបញ្ហា ខ្វះបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋានសម្រាប់បម្រើឱ្យអ្នកទេសចរចិន ជាពិសេសនៅពេល មានពិធីបុណ្យជាតិធំៗ ខណៈចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា កំពុងមានការ កើនឡើង។
លោកបានបន្តថា តាមអត្រាកំណើននេះ អាចនាំឱ្យគោលដៅទេសចរណ៍ របស់កម្ពុជា ទទួលភ្ញៀវទេសចរចិនចំនួន២លាននាក់នៅឆ្នាំ២០២០ សមតាមបំណងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាចង់បាន។
លោកអគ្គកុងស៊ុលបានបញ្ជាក់ទៀតថា នៅពេលជើងហោះហើរត្រង់កម្ពុជា-ចិនត្រូវបានបង្កើនច្រើន ក៏ដូចជាការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីផងនោះ ចំនួនអ្នកទេសចរជនជាតិចិនមកកម្ពុជានឹងកើនឡើងច្រើនជាងនេះ ហើយអាចប៉ាន់ ស្មានថា អ្នកទេសចរម្នាក់បានចំណាយថវិកាប្រមាណ៥០០ដុល្លារអាម៉េរិក ដូច្នេះកម្ពុជា នឹងទទួលបានចំណូលថវិការាប់លានដុល្លារអាម៉េរិក។
លោកបានបន្ថែមទៀតថា ស្របពេលដែលអ្នកទេសចរចិនមកទស្សនា កម្ពុជាមានចំនួនកើនឡើង ប៉ុន្តែនៅខេត្តសៀមរាបគឺមានជួបនូវបញ្ហាសេវាកម្មស្នាក់នៅ ដូចជាខ្វះបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ខ្វះខាតបរិក្ខារសម្រាប់បំពេញបន្ថែមទៅឱ្យវិស័យទេសចរណ៍ ពេលបុណ្យជាតិ និងអន្តរជាតិធំៗម្តងៗ។ ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នំាប្រពៃណីចិន កន្លងមកនេះ គឺមានភ្ញៀវទេសចិនមួយចំនួនដែលមកទស្សនាខេត្តសៀមរាប គឺខ្វះបន្ទប់ស្នាក់នៅ។
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កម្ពុជាកំពុងទាកទាញ់ភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន ហើយកម្ពុជាកំពុងតែពង្រីកសេវាកម្មទេសចរណ៍ ដើម្បីឱ្យឆ្លើយបានទៅនឹងចំនួននៃការកើន ឡើងអ្នកទេសចរនេះ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា នៅក្នុងខេត្តសៀមរាបមានសណ្ឋាគារចំនួន២២០កន្លែង ស្មើ១៣.៤៦០បន្ទប់ ផ្ទះសំណាក់មានចំនួន២៩៦កន្លែង ស្មើ៤.៨១១បន្ទប់ ភោជនីយដ្ឋានចំនួន១៧១កន្លែង៕
ប្រភព៖ www.akp.gov.kh
លោក លី ជីជា អគ្គស្ថានកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប នៅកិច្ចប្រជុំមេគង្គ-ឡានឆាងទេសចរណ៍ នៅខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នំា២០១៨ បានមានប្រសាសន៍ថា កំណើនអ្នកទេសចរ ជនជាតិចិន ដែលចូលមកទស្សនាកម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាមានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះនៅឆ្នាំ២០១៦ កម្ពុជាទទួលភ្ញៀវទេសចរចិនចំនួនជាង៦៧ម៉ឺននាក់ នៅឆ្នាំ២០១៧ មានចំនួន៩១ម៉ឺននាក់ និងគិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរចិន បានកើនឡើងដល់ជាង៥០ម៉ឺននាក់ហើយ។

Post a Comment