Header Ads

ពិតជាចាក់ដោតណាស់មួយបទនេះ!!! យក់ ថិតរដ្ឋា ទើបចេញបទថ្មីសោះ គេនាំគ្នាស៊ែរឡើងកប់ម៉ង (មានវីដេអូ)

យក់ ថិ​ត រដ្ឋា ជាតារាចម្រៀងមួយរូប កំពុង​ឈរជើង​លើ​វិថី​សិល្បៈ​យូរ​ឆ្នាំ​មកហើយ រហូតមកទល់​ពេលនេះ អ្នកនាង​នៅតែ​ទទួលបាន​ការស្រឡាញ់ គាំទ្រ​ច្រើន​គួរឱ្យកត់សម្គាល់​ពី​សំណាក់​មហាជន ពិសេស​មិត្តៗ​យុវវ័យ​ដដែល តាមរយៈ​ទឹកដម​សំឡេង​ដ៏​ពីរោះ​របស់​អ្នកនាង ជាពិសេសសម្លេងស្អករបស់អ្នកនាងតែម្តង។


ក្នុងនោះផងដែរ អ្វីដែលបានធ្វើឲ្យមហាជនមានការកត់សំគាល់ជាខ្លាំងនោះ គឺ ​រាល់ពេល​តារាចម្រៀងរូបនេះ ចេញ​បទ​ចម្រៀង​ថ្មីៗ​ គេតែងតែឃើញមានសន្ទុះ​នៃ​ការគាំទ្រ និងស៊ែរជាច្រើន រហូតដល់មានបទខ្លះនោះ ផ្ទុះឡើងយ៉ាងខ្លាំងថែមទៀតផង។ ជាក់ស្តែង កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ គេបានឃើញផលិតកម្មថោន ទើបតែបានបញ្ចេញបទចម្រៀងមួយបទទៀតហើយរបស់តារាចម្រៀងរូបនេះ ជាមួយការដាក់នូវមនោសញ្ចេតនាចាក់ដោតជាខ្លាំង ជាមួយទឹកដមដ៏ក្រអួនយ៉ាងពីរោះរណ្តំ។ 


បទមួយនេះគឺមានចំណងជើងថា "មួយណាក៏ដូចមួយណា" ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ ហើយនិង និពន្ធបទភ្លេង ដោយ Tho Meet ជា​ប្រភេទ​បទ​មនោសញ្ចេតនា​ស្នេហា ​ប្រុស​-​ស្រី ​ស៊ីជម្រៅ​ឆ្លុះបញ្ចាំង​ពី​សង្គម​យុវវ័យ​នាពេលបច្ចុប្បន្ននេះ។​ ដូចនេះចង់ដឹង​អត្ថន័យ​បទ​ចម្រៀង​របស់ យក់ ថិ​ត​រដ្ឋា ពីរោះ​យ៉ាងណា សូមទស្សនាទាំងអស់គ្នា៕



























No comments