Header Ads

ក្រុមគ្រួសារស្រែយំយ៉ាងស្លុតចិត្ត​ មិន​​នឹក​ស្មាន​​ថា បុរសម្នាក់នេះស្លាប់យ៉ាង​វេទនា​អញ្ចឹងសោះ

ភ្នំពេញ៖ មានឧបទ្ទវហេតុដ៏រន្ធត់មួយបានកើតឡើង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤រសៀល ស្ថិតនៅក្នុងឃ្លាំងសង់ថ្មីមួយកន្លែង ស្របផ្លូវរថភ្លើង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយក៏​បានធ្វើឲ្យមានសំរែកទ្រហូយំពីសំណាក់ក្រុមគ្រួសារដែលសោកស្តាយការបាត់បង់ជីវិតសមាជិកម្នាក់ដែលមិនអាចវិលមកវិញបាន ខណៈរូបគាត់កំពុងតែធ្វើការនៅក្នុងឃ្លាំងរបស់បងប្អូនហើយស្រាប់តែដាច់បាក់ធ្នឹមដែកសង្កត់លើបណ្តាលអោយបែកក្បាលស្លាប់ភ្លាមៗយ៉ាអាណោចអាធម៍។


សពជនរងគ្រោះ ឈ្មោះ កៅ ចាន់ណារិន ភេទប្រុស អាយុ៤១ឆ្នាំ ជាមេការនៅទីនោះ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។ ហើយបើតាមប្រភពពីកម្មករ រួមការងារ បានឲ្យដឹងថា ឃ្លាំងខាងលើ មានស្តុកសន្លឹកអាលុយកាបូន ដែលគេយកមកសម្រាប់ធ្វើជាផ្ទាំងឡូហ្គោ ផ្ទាំងប៉ាណូ ដោយក្នុងមួយសន្លឹកមានទម្ងន់១៣គីឡូក្រាម។ 


មុនកើតហេតុ ជនរងគ្រោះ រួមជាមួយកម្មករចំនួន២នាក់ទៀត បានចូលទៅរើសន្លឹកអាលុយកាបូននោះ ដោយរើទាញសន្លឹកពីលើធ្នើរខាងលើ យកមករៀបដាក់នៅធ្នើរខាងក្រោយ ដោយកម្មករ២នាក់ ឡើងទៅខាងលើ ចំណែកជនរងគ្រោះរៀបនៅខាងក្រោម។ ពេលដែលកំពុងតែទាញរៀបស្រាប់តែ ជាអកុសល ធ្នឹមធ្វើអំពីដែក បានដាច់ទឹកអន្សាធ្លាក់ទាំងសន្លឹកអាលុយកាបូនជាច្រើនសន្លឹក មកសង្កត់លើជនរងគ្រោះបណ្តាលអោយបែកក្បាល ស្លាប់ភ្លាមៗមួយរំពេច។ ប៉ុន្តែដោយសារតែបងប្អូនដែលជាក្រុមគ្រួសារ មិនអស់ចិត្តបាននាំគ្នាដឹកជនរងគ្រោះតាមម៉ូតូកង់បី ដោយមានបំណងយកទៅសង្រ្គោះនៅមន្ទីពេទ្យ ប៉ុន្តែមិនទាន់ដល់ពេទ្យផង ក៏ដឹកសាកសពមកកន្លែងកើតហេតុវិញ។ បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕













No comments