Header Ads

មិនចេះខ្មាស់គេទេ!!! សូម្បីតែ នាយ កុយ ក៏និយាយពីរឿងឡានចូលចាក់សាំងអត់ឲ្យលុយគេ ហើយជិះចេញទៅបាត់យ៉ាងលឿននេះដែរ (មានវីដេអូ)

កាលពីព្រឹកមិញនេះ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ គេឃើញមានរឿងហួសចិត្តមួយនៅស្ថានីយ៍ប្រេង Total វេងស្រេង ជាប់ផ្សារកាណាស៊ីតធី ដែលមានរថយន្តមួយគ្រឿងចូលចាក់សាំងចំនួន៥០ដុល្លារ តែបែរជាជិះចេញបាត់យ៉ាងលឿន ទាំងមិនទាន់បានឲ្យលុយគេផង។


ក្នុងនោះផងដែរម្ចាស់ហ្វេសប៊ុកមួយឈ្មោះ "ឃ្លាំងលក់រថយន្ត 333" ក៏បានសរសេរសារមួយបញ្ជាក់បន្ថែមទៀតផងដែរថា៖ "ឡានចាក់សាំងមិនឲលុយ នៅស្ថានីយ៍វេងស្រេង!! ព្រឹកនេះ១៣/៥/២០១៨ វេលា ៧:៤០នាទី។ សូមជូនជាដំណឹង និង ជួយយើងខ្ញុំក្នុងការតាមចាប់ជនកំហូចនេះផង! សូមអរគុណ! ស្លាកលេខ ភ្នំពេញ-2AR 6513 សូមជួយlike and share ផង ...016431666"។


បន្ទាប់ពីឃើញវីដេអូនេះហើយ បានធ្វើឲ្យ នាយ កុយ ដែលជាតារាចកំប្លែងដ៏ល្បីក្នុងប្រទេសកម្ពុជា​ ហួសចិត្តនូវទង្វើររប​ស់ម្ចាស់ឡានរូបនេះ រហូតដល់លោកបានឡើងថា "មិនចេះខ្មាស់គេទេអីមានលេខឡានទៀត"៕















No comments