ក្នុងថ្ងៃនេះ គេបានឃើញក្នុងហ្វេសប៊ុកប្អូនស្រីម្នាក់ឈ្មោះ Sri Pita ហៅ តាតា បានបង្ហោះសារដ៏សោកស្តាយបំផុតមួយព្រោះអនាគតស្វាមីរបស់គាត់បានបាត់បង់ជីវិតទៅហើយ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនេះនាវេលាម៉ោង១០យប់ ក្នុងនោះផងដែរម្ចាស់ហ្វេសប៊ុកមួយនេះបានបញ្ជាក់សារមួយផងដែរថា៖
"លឿនម៉េសឯង ទើបតែយាយគ្នាល្ងាចមិញទេ អូនហាមហើយថាមិនបាច់មកទេយប់ហើយ ហេតុអីក៏លឿនម៉េសបងអើយ សំបុត្រការធ្វើហើយ ថាស្អែកយើងទៅហៅភ្ញៀវទាំងអស់គ្នា តែពេលនេះ គ្មានបងនៅជិតអូនទៀតទេ ម្ចាស់ចិត្ត បងល្អនិងអូនណាស់មិនដែលលប្រកាន់រាល់កំហុសដែលញុមធ្វើទេ បងតែងលើកលែងអោយរហូត យើងជិតដល់ថ្ងៃចូលរោងហើយ ហេតុអីបងទៅចោលលឿនម៉េស ស្រលាញ់ណាស់ ស្រលាញ់ស្មើនិងជីវិត បងតែតែតស៊ូជានិច្ច ដើម្បីរងចាំថ្ងៃមង្គលយើង តែពេលនេះបងទៅចោលអូនហើយ ទៅរហូតគ្មានថ្ងៃត្រលប់ តែ បងនៅក្នុងចិត្តអូនជានិច្ច មនុស្សរបស់អូន បេះដូងអូនស្លាប់ទៅតាមបងហើយ សែនស្រលាញ់ណាស់ម្ចាស់ចិត្តអូន"៕
Post a Comment