Header Ads

មើលឡើងភ្លឹកម៉ង!!! វីដេអូរបស់ជនបរទេសម្នាក់នេះ រឹតតែធ្វើឲ្យប្រទេសកម្ពុជាកាន់តែល្បីហើយ (មានវីដេអូ)

កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ គេឃើញបុរស​ជនជាតិ​បរទេស​ម្នាក់ បានផលិតវីដេអូដ៏អស្ចារ្យមួយពីទិដ្ឋភាពមួយចំនួនក្នុងប្រទេសកម្ពុជា ហើយក៏បានបង្ហោះចូលក្នុង Channel YouTube មួយឈ្មោះថា Benn TK។ ​វីដេអូ​មួយនេះបានបង្ហាញ​ពី​ភាពអស្ចារ្យនៃប្រាសាទ​បុរាណ ទិដ្ឋភាព​ឯ​នាយ​សមុទ្រ និងប្រជាជន​ខ្មែរ។ ដោយវីដេអូមួយនេះ មានចំណងជើងថា «Cambodia - Land of spectacular ruins» បកប្រែជាភាសាខ្មែរយើងគឺមានន័យថា «កម្ពុជា - ដែនដី​នៃ​ប្រាសាទ​ដ៏​អស្ចារ្យ»។


ភ្ជាប់​ជាមួយ​វីដេអូ​ដែលបានបង្ហោះនោះ បុរសរូបនេះក៏បានសរសេរសារមួយផងដែរថា "ការ​ធ្វើ​ដំណើរ​កម្សាន្តមក​កាន់​ប្រទេស​កម្ពុជា ពិត​ជា​អស្ចារ្យ​ខ្លាំង​បំផុត​ ដែល​ខ្ញុំ​បានជួប។ ប្រាសាទ​នៅ​ទី​នោះ​ពិត​ជា​គ្មាន​អ្វី​ប្រៀប​ផ្ទឹមបានឡើយ ហើយ​ប្រជាជន​ខ្មែរ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់ និង​ចេះជួយយកអាសារគ្នា។ ខ្ញុំបានធ្វើការងារជាច្រើនទាក់ទងវីដេអូមួយនេះ ដោយចង់ចាប់យកនូវសម្រស់ពិតៗនៃប្រទេសមួយនេះ។ តាំងពីខ្ញុំចាកចេញពីខេត្តសៀមរាប ទៅកាន់ កោះរ៉ុង បន្តដំណើរមកដល់ ខេត្តកំពត ហើយក៏បានឆ្ពោះមកកាន់ទីក្រុងភ្នំពេញ ខ្ញុំពិតជាស្រឡាញ់ប្រទេសមួយនេះខ្លាំងណាស់ ហើយខ្ញុំនឹងត្រឡប់មកវិញម្តងទៀត"៕






























No comments