Header Ads

ក្តៅៗ!!! សម្តេច នឹងពិនិត្យឡើងវិញនូវការតំឡើងឋានន្តរស័ក្តិ និងថ្នាក់ នៅក្នុងក្រសួង មន្ទីរ ស្ថាប័នទាំងអស់

នៅមុននេះបន្តិច គេបានឃើញក្នុងហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសរឿងមួយទាក់ទងការតំឡើងឋានន្តរស័ក្តិ និងថ្នាក់ នៅក្នុងក្រសួង មន្ទីរ ស្ថាប័នទាំងអស់ ដោយសម្តេចនឹងពិនិត្យឡើងវិញថាត្រឹមត្រូវទៅតាមការកំណត់ក្នុងច្បាប់ហើយឬនៅ។ ហ្វេសប៊ុករបស់សម្តេច ក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖


"ការតំឡើងឋានន្តរស័ក្តិ

ថ្ងៃនេះ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងពិនិត្យឡើងវិញនូវការតម្លើង ឋានន្តរស័ក្កិ និងថ្នាក់នៅក្នុងក្រសួង មន្ទីរ ស្ថាប័នទាំងអស់កន្លងមកថាតើបានតំឡើងអោយមន្ត្រី និងកងកម្លាំងក្នុងក្រសួងរបស់ខ្លួនបានត្រឹមត្រូវទៅតាមការកំណត់ក្នុងច្បាប់ហើយឬនៅ។

រដ្ឋមន្ត្រីដែលគ្រប់គ្រងគ្រប់ក្រសួងទាំងអស់ ត្រូវយកចិត្តទុកដាក់លើរឿងនេះ គឺត្រូវតំឡើងឋានន្តរស័ក្តិអោយបានត្រឹមត្រូវទៅតាមច្បាប់ កុំធ្វើតាមតែបទបញ្ជា ហើយកុំគិតតែតំឡើងឋានន្តរស័ក្កិ និងតួនាទីរបស់ខ្លួនឬបក្សពួកខ្លួនមិនបានគិតគូរដល់មន្ត្រីនៅក្រោមឱវាទ។ តាមច្បាប់នៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល គឺក្រោយរយៈពេល០២ឆ្នាំត្រូវស្នើសុំតំឡើងឋាន្តរស័ក្កិចំនួន០១ដង។ ដូច្នេះតើគ្រប់ក្រសួងស្ថាប័នទាំងអស់បានធ្វើត្រឹមត្រូវតាមការកំណត់ក្នុងច្បាប់ហើយឬនៅ?"៕















No comments