Header Ads

ក្តៅៗ!!! ទីបំផុតដឹងថា រូបព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានគេសាងសង់​ខុស​ទម្រង់​ដើម នៅសាលាណាហើយ ហើយម្ចាស់អំណោយគាត់នឹង...

កាលពីពេលថ្មីៗនេះមានការរិះគន់ជាខ្លាំងទាក់ទង រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែលត្រូវបានគេសាងសង់​ខុស​ទម្រង់​ដើម​ស្ទើរ​ទាំង​ស្រុង​ ព្រមទាំងធ្វើការ​ស្នើ​ឲ្យ​ខាង​សាលា​ប្ដូរ​ចេញ​ ដើម្បី​កុំ​ឲ្យ​កូន​ខ្មែរ​យល់​ខុស​ពី​រូប​រាង​របស់​បុព្វបុរស​​ខ្មែរ។ ដោយ​មាន​គំនិត​ចង់​ជួយ​កែ​តម្រូវ និង​មាន​បទ​ពិសោធន៍​រាប់​ឆ្នាំ​មក​ហើយ​នោះ ជាង​ចម្លាក់ម្នាក់ឈ្មោះ សាន កាម៉ង់​ដង់ បាន​ចេញ​មុខ​ជួយ​ធ្វើ​ថ្មី​តែ​ម្ដង ដោយមិនយកប្រាក់ ហេីយជុួុយដឹកដល់សាលាផងដែរ ប៉ុន្តែ​ពេល​នេះ​បាន​ទទួល​ដំណឹង​ថា ខាង​ម្ចាស់​អំណោយ​នឹង​ផ្លាស់​ប្ដូរ​ដោយ​ខ្លួន​​ឯង។


ជាង​ចម្លាក់ សាន កាម៉ង់​ដង់ ចេះ​ឆ្លាក់​រូប​គ្រប់​ប្រភេទ និង​មាន​ទឹក​ដៃ​ដ៏​ចំណាន រស់​នៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

ចំពោះរូប​ចម្លាក់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី៧ មាន​រាង​ធាត់​ទ្រលុក ថែម​ទាំង​មាន​ក្បាល​ពោះ​ផង​នោះ គឺ​កំពុង​តម្កល់​ក្នុង​សាលា​ភូមិ​ប្រាសាទ​លិច ឃុំ​ប្រាសាទ​លិច ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង៕


















No comments