Header Ads

ពិតជាគួរឲ្យខ្លាច បើសិនមានមែននោះ!!! មានលុយទៅវិនិយោគទុនប្រយ័ត្នប៉ះចំ "គម្រោងខ្យល់" បើមិនអញ្ចឹងទេអាចជាប់គុកទៀតក៏ថាបាន

សព្វថ្ងៃការរកសុីវិនិយោគដាក់ទុនជាមួយក្រុមហ៊ុនផ្សេងៗពិតជាមានការកើនឡើងរីកដូចផ្សិតនៅក្នុងប្រទេសកម្ពុជាយើង។ តែរាល់ការដាក់វិនិយោគលើជំនួញទាំងអស់នោះគឺមានហានិភ័យខ្ពស់មែនទែនដែលលោកអ្នកអាចនឹងជួបគ្រោះបាត់បង់លុយកាកដោយមិនដឹងខ្លួន ហើយគ្មានអ្នកទទួលខុសត្រូវថែមទៀតផង។


លោក សុវណ្ណ តារា អ្នកវិភាគជំនាញលើគំរោងវិនិយោគផ្សេងៗលើប្រទេសកម្ពុជាបានឲ្យដឹងថា ៖”លោកអ្នកនឹងក្លាយជាអ្នកមានបើវិនិយោគលើគ្រុមហ៊ុនពិតប្រាកដ តែលោកអ្នកនឹងអស់ពីខ្លួនបើសិនត្រូវគេបោកប្រាស់”។


តារាបន្តថា លោកមិនចង់និយាយវែងឆ្ងាយគ្រាន់តែលើកយកចំណុចសំខាន់មួយ ដែលមកបញ្ជាក់ថា មានក្រុមហ៊ុនដែលឲ្យយើងអាចទិញហ៊ុនក្នុងគំរោងដ៏ធំសំមើមដែលម្នាក់ៗមានកញ្ចប់ថវិកាតិចតួចក៏អាចជាម្ចាស់ហ៊ុនដ៏ធំនេះបានដែរ តែបើគិតឲ្យវែងឆ្ងាយសួរថា គំរោងគេរាប់លាន ហេតុអីមកឲ្យយើងវិនិយោគតែ ៤ ទៅ ៥ ពាន់ដុល្លារអាចក្លាយជាម្ចាស់ហ៊ុនបាន។


ចំណុចមួយទៀត ការពិតទៅក្រុមហ៊ុនគេវិនិយោគពិតប្រាកដ តែ មានជនទី ៣ ដែលបានសិក្សាគំរោងខ្យល់ រួចយកមករៀបបោកប្រាស់ប្រជាជននៅស្រុកខ្មែរ ឬ ក្នុងស្រុក។ ហើយពេលដែលយើងចង់វិនិយោគ ប្រាកដជា សិក្សាស្រាវជ្រាវ ហើយឃើញថាក្រុមហ៊ុនហ្នឹងពិតប្រាកដមែន តែអ្វីដែលប្រាកដគឺគ្រាន់តែជាខ្យល់ ហើយមេខ្យល់យកគំរោងហ្នឹងមក ធ្វើជានាំ អ្នកដែលវិនិយោគច្រើនៗ ទៅចូលរួមកម្មវិធីដល់ស្រុកគេ រួចថតបង្ហោះថាខ្លួនបានចូលរួមពិតមែន តែធាតុពិត ចូលរួមច្បាស់ជាចូលរួមហើយ និយាយគំរោងប្រាកដ តែមេខ្យល់គឺវាបានរៀប ប្រព័ន្ធ system ថ្មីបោកប្រាស់យើងបាត់ទៅហើយ។


មួយវិញទៀតការដែលមេខ្យល់ហ្នឹងបានបើកក្រុមហ៊ុននៅខ្មែរដើម្បីឲ្យប្រជាជនខ្មែរ ឬ​ក្នុងស្រុក បានជឿជាក់ តែធាតុពិត មេខ្យល់នោះមិនបានចេញមុខ ឬ ជាម្ចាស់ក្រុមហ៊ុន investment ហ្នឹងទេ ដល់ពេលមានបញ្ហាគឺជាប់គុក អ្នកដែលមេខ្យល់នោះលួងលោមអ្នកឲ្យឈរឈ្មោះជំនួស ហើយមេខ្យល់នោះនឹងដាក់មេប្រួច ហើយគ្មានទោសភ័យអ្វីឡើយ។


ជាចុងក្រោយលោកតារា សូមផ្តាំអ្នកទាំងអស់គ្នាថា អ្នកបោកប្រាស់គឺមានវិធីវាច្រើនប្រភេទដែលធ្វើឲ្យយើងបាត់បង់លុយកាក។ ត្រូវមានប្រឹក្សាត្រឹមត្រូវមុននឹងសម្រេចចិត្តវិនិយោគអ្វីមួយ សូមសំណាងល្អទាំងអស់គ្នា៕


No comments