សុំសរសើរដ៏ស្មោះ!!! ដើមទុនរកស៊ីដំបូងរបស់ ឧកញ៉ា លី ហួរ កើតចេញពីជ្រូក ១ក្បាលគត់ តែពេលនេះវិញមិនបាច់និយាយ
រាជធានីភ្នំពេញ ៖ និយាយពីឈ្មោះ លី ហួរ មានប្រជាជនភាគច្រើនប្រាកដជាស្គាល់ច្បាស់ណាស់តាមរយៈ លីហួរ ដូរលុយប្តូរបា្រក់ និងលក់មាសនៅផ្សារអូរឫស្សី ក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែ គេប្រហែលជាមិនសូវបានស្គាល់ដឹងច្បាស់ពីបុគ្គល លី ហួរ ជានរណា? មនុស្សប្រភេទណា? មកពីណា? ហេតុអ្វីបានជាលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួល បានភាពជោគជ័យយ៉ាងត្រចះត្រចង់បែបនេះ ។ល។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេឡិចត្រូនិចក្នុងស្រុក ដែលបានទៅធ្វើបទសម្ភាសន៍ដោយផ្ទាល់ជាមួយ លោកឧកញ៉ា លី ហួរ សូមធ្វើការសង្ខេបប្រវត្តិពីជីវិត និងមុខជំនួញរបស់លោកខ្លីៗ ដើម្បីឲ្យអ្នកអានបានដឹង និងកាន់តែស្គាល់ច្បាស់ថា លី ហួរ ជានរណា? គាត់បានប្រើរូបមន្តប្រចាំជីវិតរបស់គាត់ និងយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីធ្វើមុខជំនួញរបស់គាត់ទទួលបានជោគជ័យ ពីមុខជំនួញមួយទៅមុខជំនួញមួយ រហូតក្លាយជាអ្នកជំនួញដ៏ឆ្នើម ជាសេដ្ឋីឧកញ៉ា ដែលគ្រប់គ្រងក្រុមហ៊ុនចំនួន ៧ នាពេលបច្ចុប្បន្ននេះ។
និយាយពីប្រវត្តិ ឧកញ៉ា លី ហួរ បន្តិចប្រហែលជាមនុស្សជាច្រើនគិតថា គាត់ជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដែលសល់ពីឪពុកម្តាយទុកឲ្យមកពីអាមេរិក បារំាង ហើយ ទើបបានជាគាត់មានសល់លុយច្រើនសន្ធឹកសន្ធាប់រហូតមកដល់បច្ចុប្បន្ន។ តាមពិតទៅ លោកឧកញ៉ាបានរៀបរាប់ពីជីវិត និងមុខជំនួញរបស់លោកថា គាត់ជាកូនកសិករក្រីក្រម្នាក់ដែលមានដើមកំណើតរស់នៅក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លោកកំព្រាឪពុកតំាងតែពីអាយុ ៩ឆ្នាំ មកម្ល៉េះ។ ជីវភាពស្ថានភាពគ្រួសាររបស់គាត់ជាអ្នកលក់ទៀនធូប។
ហើយដោយសារភាពក្រីក្រធ្វើឲ្យគាត់បានបោះបង់ចោលការសិក្សា មិនបានរៀនជ្រៅជ្រះនោះទេ។ ឆ្លងកាត់នៅក្នុងភ្នក់ភ្លើងសង្រ្គាមក្នុងរបបប៉ុលពតអស់ជាច្រើនឆ្នាំ គាត់បានជួបបញ្ហារងទុក្ខវេទនាដូចគ្នាទៅនឹងពលរដ្ឋខ្មែររាប់លាននាក់ផ្សេងទៀតដែរ។ ដោយសារជំនាន់នោះ គាត់អាយុ ១៨ឆ្នាំ ជាយុវជនដែលមានកាតព្វកិច្ចសំខាន់ណាស់ក្នុងការការពារជាតិ បម្រើជាតិ ជាកម្លាំងពិសេសជួរមុខនៅសមរភូមិប្រយុទ្ធ លោកមិនដែលបានរស់នៅជួបជុំគ្រួសារសាច់ញាតិនោះឡើយ។
ប្រវត្តិកកើតគំនិតអាជីវកម្មដំបូង ៖ រួចចេញពីគុកឥតជញ្ជាំងក្នុងសម័យ ប៉ុល ពត ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ លី ហួរ មានមុខរបរជាកសិករនៅឡើយទេ ដោយបានចិញ្ចឹមជ្រូកមួយក្បាល។ លុះឈានចូលដល់ឆ្នាំ១៩៨២ លី ហួរ បានចាប់ផ្តើមផ្លាស់ប្តូរជីវិតពីកសិករទៅជាអ្នកក.វែក ក.ឆ្នាំង ជួញដូរទំនិញកំប៉ិកកំប៉ុកវិញម្តង បន្ទាប់ពីរូបលោកសល់ដើមទុនប្រមាណ ២ជីមាស បានមកពីការលក់ជ្រូកមួយក្បាល កាលពីគាត់នៅជាកសិករ។ ក្នុងឆ្នាំដដែលនោះ រូបគាត់មានកង់មួយគ្រឿង ធាក់ដឹកស្ករពីស្គន់ ផ្អាវ ទៅលក់នៅក្រុងសួង និងមេមត់។
ចំណែកឯភរិយារបស់លោកជាអ្នកលក់ដូរត្រីនៅក្នុងផ្សារខេត្តកំពង់ចាម។ ជាបន្តបន្ទាប់មក ជីវិត និងមុខរបរ លី ហួរ ប្រែប្រួលរីកចម្រើនជារៀងរាល់ឆ្នាំ ជាមួយនិងដើមទុនកាន់តែរីកធំធាត់ឡើងៗ លោកក៏បានសម្រេចចិត្តចាប់ផ្តើមមុខជំនួញឆ្លងកាត់ព្រំដែនវិញម្តង។ លើកនេះ ប្រហែលជាត្រូវលះបង់ជីវិត ពេលវេលា កាន់តែខ្ពស់ ដើម្បីសម្រេចគោលដៅ។ គាត់ក៏បានទៅជួញដូរក្រណាត់ (ហៅថា ក្រណាត់កាណាដា) សារុង ប៊ីចេង ពីប្រទេសថៃ មកលក់នៅក្នុងប្រទេសកម្ពុជា។ ជាច្រើនឆ្នាំ ជាមួយនិងការជម្នះឧបសគ្គរាប់ម៉ឺនជំពូក គួបផ្សំនឹងការខិតខំតស៊ូ ភាពវៃឆ្លាត និងទេពកោសល្យរបស់លោក បានធ្វើឲ្យមុខជំនួញរបស់គាត់ទទួលបានជោគជ័យជានិច្ច។
ចូលដល់ឆ្នាំ១៩៨៥ ដើមទុនទ្រព្យសម្បតិ្តកាន់តែក្រាស់ក្រែលសល់ពីការជួញដូរក្រណាត់ សារុង ប៊ីចេង លី ហួរ និងភរិយា មិនរង់ចំាយូរនោះទេ ដោយសារមើលឃើញពីឱកាសទីផ្សារទិញលក់មាស លោក និងភរិយា ក៏បានចាប់ផ្តើមជំនួញដូរទិញលក់មាសវិញម្តង ជាបន្តបន្ទាប់រហូតបើកកន្លែងប្ដូរប្រាក់ដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ ដែលពោរពេញទៅដោយអតិថិជនទទួលស្គាល់ស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់លោករហូតមកដល់បច្ចុប្បន្ន។
រឿងរ៉ាងទាំងអស់មិនមែនជារឿងចៃដន្យ ឬរង់ចាំទេវតាព្រេងសំណាងមកជួយ លី ហួរ និងភរិយា ឲ្យដើម្បីក្លាយជាសេដ្ឋី ឬឧកញ៉ានោះទេ លោក និងភរិយា ខិតខំតស៊ូជម្នះគ្រប់ឧបសគ្គទំាងយប់ទំាងថ្ងៃមិនសំចៃពេលវេលាឡើយ ដើម្បីសម្រេចគោលដៅនៅក្នុងឆាកជីវិតដ៏ត្រចះត្រចង់រហូតមកសព្វថ្ងៃនេះ។ ក្នុងរយៈពេលជាង ៣០ឆ្នាំ កន្លងមកនេះ ឧកញ៉ា លី ហួរ ត្រូវបានមហាជនទូទៅរាប់ចាត់ទុកថា ជាពាណិជ្ជករខ្មែរដ៏ល្បីល្បាញមួយរូប ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ។ ជាបុគ្គលគំរូម្នាក់សម្រាប់សហគ្រិនក្មេងៗ ជំនាន់ក្រោយ គួររៀនសូត្រ និងអនុវត្តតាម។ ហើយជាបុគ្គលដែលមានការតំាងចិត្តខ្ពស់ក្នុងការសម្រេចគោលដៅជោគជ័យនៅក្នុងមុខជំនួញ។
យុទ្ធសាស្ត្រអាជីវកម្មគន្លឹះរបស់ឧកញ៉ា លី ហួរ ៖ រូបមន្តប្រចាំជីវិត និងយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីធ្វើឲ្យមុខជំនួញរបស់គាត់ទទួលបានជោគជ័យ ពីមុខជំនួញមួយទៅមុខជំនួញមួយ រហូតក្លាយជាអ្នកជំនួញដ៏ឆ្នើម? ឧកញ៉ា លី ហួរ តែងមានគោលការណ៍ច្បាស់លាស់ខ្លួនឯងតំាងតែពីគាត់មានអាជីវកម្មកម្រិតលក្ខណៈជាគ្រួសារ មិនទាន់បើកជាក្រុមហ៊ុន (ស្តង់ដារ) នោះមកម្ល៉េះ។ គាត់ថា ធ្វើអ្វីៗក៏ដោយ ឲ្យវាមានតម្លាភាព ដូចជាការទិញលក់ គឺការតថ្លៃគ្នាមួយដែលត្រូវឲ្យមានតម្លាភាព។ លោកថា បើគេទិញមួយឲ្យច្បាស់មួយ ទិញពីរឲ្យច្បាស់ជាពីរ បើគេទិញមួយគីឡូ ឲ្យគេតែ ៩ខាំកន្លះ នេះមិនមានតម្លាភាពនោះទេ។ យើងរកស៊ីត្រូវធ្វើយ៉ាងម៉េចឲ្យសមភាព យុត្តិធម៌ជាមួយអតិថិជន មិនបោកប្រាស់ ឬក៏ចំណេញហួសហេតុ។ បើខ្ញុំលក់ក្រណាត់ ម៉ែត្រដឹងតែពីគ្រប់ ខ្ញុំលក់មាសជញ្ជីងត្រូវគ្រប់គីឡូ បើដូរលុយវិញក៏ត្រូវតែគ្រប់ចំនួន។
យើងដាក់ពិន័យយ៉ាងតឹងរ៉ឹងដល់បុគ្គលិក យកលុយភ្ញៀវស្មើនឹងលួចលុយក្រុមហ៊ុន ត្រូវតែមានទោស។ ឈរនៅលើគោលការណ៍នេះ ដែលធ្វើឲ្យអតិថិជន សាធារណជន គេទុកចិត្ត គេវាយតម្លៃថា ទុក និងដូរលុយនៅលីហួរមិនខ្លាចបាត់ លើសគាត់ឲ្យមកវិញ។ ការអនុវត្តរបស់យើងត្រូវមានតម្លាភាពឲ្យអតិថិជនគេទទួលយកបាន យើងត្រូវឈរលើទស្សនៈបីយ៉ាង គឺទី១ ត្រូវរួសរាយរាក់ទាក់ ទន់ភ្លន់ ទៅកាន់អតិថិជន ទី២ ម៉ឺងម៉ាត់ហ្មត់ចត់ និង ទី៣ មិនកេងប្រវ័ញ្ច។ ទំាងអស់នេះហើយជាគោលការណ៍ និងជារូបមន្តរបស់យើង ហើយកិច្ចការអស់នេះ យើងមិនអាចធ្វើបានតែមួយថ្ងៃទេ វាមិនងាយស្រួលទេ ត្រូវការជម្នះតស៊ូយូរឆ្នាំ ទើបគេទុកចិត្តលីហួរមកដល់សព្វថ្ងៃនេះ។
ឧកញ៉ា លី ហួរ មានក្រុមហ៊ុនអ្វីខ្លះ? បច្ចុប្បន្ន ឧកញ៉ា លី ហួរ ជាម្ចាស់ក្រុមហ៊ុនចំនួន ៧ ដែលកំពុងតែប្រតិបត្តិការអាជីវកម្មយ៉ាងសកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទំាង ៧ នោះ មានដូចជា ក្រុមហ៊ុនលីហួរ ប្តូរប្រាក់ និងលក់គ្រឿងអលង្ការ ក្រុមហ៊ុន លីហួរ ហាងបញ្ចាំ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីវិមានភ្នំពេញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរ ក្រុមហ៊ុនទេពី (Tepi) វិនិយោគ កសិ-ឧស្សាហកម្មដំណាំកៅស៊ូ ក្រុមហ៊ុន លីហួរ លីស៊ីង (ជួលរថយន្ត) និងក្រុមហ៊ុន ផេប្រូ (លី ហួរ វេរលុយ)។
មិនគិតតែពីចំណេញក្នុងមុខជំនួញមួយមុខនោះទេ ក្នុងកិច្ចការងារសង្គម លោកឧកញ៉ា លីហួរ បានចូលរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិដែរ។ លោកឧកញ៉ាបានផ្តល់ជាសាលារៀន មន្ទីរពេទ្យ អណ្តូងទឹក ជំនួយជួយជនរងគ្រោះពីគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ពិសេសលោកឧកញ៉ាក៏បានជួយជំនួយដល់កងទ័ពនៅសមរភូមិជាច្រើនទៀត។ លោកឧកញ៉ា លី ហួរ ទទួលបានមេដាយ និងគ្រឿងឥស្សរិយយសជាច្រើនក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ តំាងពីកម្រិតទាប ដល់ថ្នាក់ផុតលេខ។ លោក ឧកញ៉ា លី ហួរ រៀបការ និងមានបុត្រ ៤នាក់ ប្រុស ៣នាក់ និង ស្រី ១នាក់៕

Post a Comment