មាននរណានៅចាំកូនក្មេងម្នាក់នេះកាលពីឆ្នាំុមុនទេ? ឆ្នាំនេះមកទៀតហើយជាមួយមុខមាត់យ៉ាងសាហាវម៉ង (មានវីដេអូ)
ក្នុងឆ្នាំ ២០១៦ មានកូនសិស្សម្នាក់បានស្លៀកឈុតខ្មៅផាត់មុខសដូចតួអង្គព្រលឹងខ្មោច ដែលដូចក្នុងរឿងតុក្កតាជប៉ុន Spirited Away។ ហើយក្មេងម្នាក់នេះបានទទួលការចាប់ពីអារម្មណ៍យ៉ាងខ្លាំងពីមនុស្សជាច្រើនស្ទើរជុំវិញពិភពលោក ក៏ព្រោះតែការតុបតែង ជាមួយកាយវិការដ៏ល្អសមរបស់គាត់។
ហើយចំពោះឆ្នាំនេះវិញ ក៏មិនខុសពីឆ្នាំមុន Meng Meng នៅតែតុបតែងខ្លួនប្លែកគេ និងចាប់អារម្មណ៍ជាងគេក្នុងចំណោមមិត្តរួមថ្នាក់ រហូតដល់វេបសាយអន្តរជាតិចុះផ្សាយគេផង។ គេបានតែងខ្លួនជាតួអង្គបិសាច Ryuk ក្នុងរឿងតុក្កតា Death Note។
ក្នុងនោះផងដែរម្ដាយរបស់ Meng Meng បានបង្ហើបឲ្យដឹងថា កូនរបស់គាត់ចាប់អារម្មណ៍ចង់ស្លៀកពាក់ដូច Ryuk ប្រហែល ៣ខែមុនមកហើយ បន្ទាប់ពីនាងមើលវីដេអូមួយឃើញ តួអង្គ Ryuk រាំក្នុងបទ Pen Pinapple Apple Pen។ គួរបញ្ជាក់ថាពិធីបុណ្យ Halloween របស់ប្រទេសនៅប៉ែកអឺរ៉ុបនេះ បានប្រព្រឹត្តធ្វើឡើងនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧ កាលពីម្សិលមិញនេះរួចហើយ៕
កុមារម្នាក់នេះមានឈ្មោះថា Meng Meng អាយុទើបតែ ៣ឆ្នាំ ដែលជាសិស្សសាលាថ្នាក់មត្តេយ្យ នៅទីក្រុង Kaohsiung កោះតៃវ៉ាន់។ កាលពេលនោះ មុនថ្ងៃបុណ្យ Halloween មួយថ្ងៃ ខាងសាលាមត្តេយ្យបានរៀបចំកម្មវិធីជួបជុំសិស្ស ដោយតម្រូវឲ្យស្លៀកពាក់ប្លែកៗអបអរពិធីខាងលើ ដូច្នេះឪពុកម្ដាយរបស់ក្មេងៗជាអ្នកតុបតែងខ្លួនឲ្យពួកគេ។

Post a Comment