សារដ៏ក្តុកក្តួលពីបងប្រុសម្នាក់ដែលរៀបរាប់ពីបងនគរបាលមួយរូបដែលឈរមើលកាំជ្រួចក្នុងថ្ងៃបុណ្យអ៊ុំទូក
កាលពីថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០១៧ កន្លងទៅនេះ ដែលត្រូវជាថ្ងៃបុណ្យអ៊ុំទូកចុងក្រោយ គេឃើញមានក្នុង Facebook បងប្រុសម្នាក់ឈ្មោះ Heng Sour ដែលគាត់បានថតនូវរូបមួយសន្លឹកពីបងនគរបាលម្នាក់ដែលបានក្រឡេកទៅមើលកាំជ្រួចដែលគេបានបាញ់បង្ហោះក្នុងថ្ងៃចុងក្រោយនោះ ហើយបងប្រុសខាងលើបានបង្ហាញពីអារម្មណ៍ក្តុកក្តួលហាក់បីដូចជាបងប្រុសយល់ចិត្តយ៉ាងខ្លាំងចំពោះបងនគរបាលម្នាក់នេះ ដោយបងប្រុសបានសរសេររៀបរាប់ថា៖
"មួយសន្លឹកនេះ បងបងកងកម្លាំងប្រដាប់អាវុធ ជាពិសេសនគរបាល និងរាជអាវុធហត្ថ បានឆក់យកបេះដូងខ្ញំុហើយ!
បងបងឃើញឪពុកគេ ប្តីគេ នាំកូនគេ នាំប្រពន្ធគេ ដើរជំុគ្នាមើលកាំជ្រួច មើលភ្លើងព័ណ៌ និងសម្រស់រាជធានីភ្នំពេញនាសម័យតេជោ បងបងក៏ចង់បំពេញតួនាទីជាឪពុកល្អ ប្តីល្អដែរ! ប៉ុន្តែដើម្បីសុខសុវត្ថិភាព និងក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋ និងគ្រួសារខ្មែរយើងទាំងមូល បងបងសុខចិត្តលះបង់សេចក្តីសុខ និងការជួបជំុគ្រួសារប្រពន្ធកូនផ្ទាល់ខ្លួន!
សូមបងបងទទួលនូវការគោរពថ្លែងអំណរគុណ និងគោរពកោតសរសើរអំពីខ្ញំុ ក្រុមគ្រួសារខ្ញំុ និងប្រជាពលរដ្ឋទាំងមូល!
ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញំុក៏សូមថ្លែងអំណរគុណដល់អ៑ំស្រី ម៉ីង បងស្រី ប្អូនស្រី និងកូនកូនជាទីស្រឡាញ់របស់បងបងកងកម្លាំងប្រដាប់អាវុធផងដែរ ដែលបានយោគយល់ និងគាំទ្រដល់ការបំពេញកាតព្វកិច្ចដ៏ឧដុង្គឧត្តមនេះ!
#អរគុណប៉ូលីស #អរគុណអាវុធហត្ថ #អរគុណក្រុមសន្តិសុខ #សុវត្ថិភាព"
តើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងម៉េចដែរពេលឃើញសារ និងរូបភាពមួយសន្លឺកនេះ?

Post a Comment