នៅមុននេះបន្តិច គេឃើញហ្វេសប៊ុករបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយទាក់ទងមានសារព័ត៌មានមួយចំនួនបានចុះផ្សាយលើករណីមានជនសង្ស័យលួចកាត់យកដែកនៅក្រោមស្ពានបេឡេឫស្សីកែវ តែការពិតមិនមាននរណាម្នាក់លួចកាត់ដែកឡើយ ដោយក្នុងនោះហ្វេសប៊ុកមួយនេះបានបញ្ជាក់បន្ថែមទៀតថា៖
"ដោយទទួលបានព័ត៌មានពីករណីលួចកាត់យកដែកនៅក្រោមស្ពានបេឡេឫស្សីកែវ នៅព្រឹកថ្ងៃទី៩ខែឧសភាឆ្នាំ២០១៨នេះ ក្រុមវិស្វករមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងវិស្វករការដ្ឋានរបស់ក្រុមហ៊ុន OCIC បានចុះពិនិត្យតួស្ពាននៅទីតាំងកន្លែងកើតហេតុ ឃើញថា មានករណីប្រជាពលរដ្ឋជិះទូកមកយកដែកដែលសេសសល់ពីការសំអាតការដ្ឋាន និងដែកការពារសុវត្ថិភាពការដ្ឋានក្នុងពេលសាងសង់កន្លងមក ដែលការដ្ឋានកំពុងរុះរើសំអាតដឹកចេញ ។ ចំពោះដែកបេឡេតួស្ពានទាំងមូល គឺមិនមានការបាត់បង់ ឬប៉ះពាល់ដល់គ្រោងដែកសំណង់ស្ពានឡើយ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជ្រាប និងសូមអញ្ជើញធ្វើចរាចរឆ្លងកាត់ជាធម្មតា។ សូមអរគុណ"៕
Post a Comment