Header Ads

លោក ដួង សុគា៖ កុំចង់រស់តែឯងលេងក្បាច់ហ្នឹង ខ្ញុំមិនចេញឈ្មោះសម្អាងការហ្នឹងទេ

លោក ដួង សុគា ត្រូវបានគេទទួលស្គាល់ថា ជាសិល្បករពហុជំនាញ​ ដោយ​សំនួនវោហារ​ស័ព្ទ ចាប់តាមក្បូនកំណាព្យកាព្យឃ្លោងយោងដោយចំណេះដឹងអក្សរសាស្រ្តខ្មែរ។ ហើយមុននេះបន្តិច នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ លោកបានបង្ហោះសារមួយដ៏ហួសចិត្តពីសម្អាងការមួយកន្លែងដែលធ្វើទង្វើរមួយដាក់រូបគាត់ ដែលសឹងតែមិនជឿទាល់តែសោះ លោកបានបញ្ជាក់ថា៖


"សូមស៊ែមួយសិនចាំអានបានទេ!!???
ពូកែ! សម្អាងការខ្លះកុហកភ្ញៀវថាសុខគាកក់មិនបានទេ គឺអត់ទំនេរសោះតែម្តង! គោលបំណងរបស់គាត់គឺដាក់គ្នាគាត់ហ្នឹងឯង។ ចាំបាច់ធ្វើអ៊ីចឹងធ្វើអី?? គង់តែម្ចាស់កម្មវិធីតេមកខ្ញុំដដែលហ្នឹង។ ល្អមើលមុខគ្នាណាស់ទៅអ្ហី? ខ្ញុំមិនខឹងទេ តែយើងយកស៊ីស្មោះត្រង់ទៅ! បង្ហោះនេះគោលបំណងបញ្ជាក់ការពិត បើម្នាក់ថាខ្ញុំរវល់ ម្នាក់ថាតម្លៃថ្លៃ!! ចប់បាត់ទៅហើយ ករុណានោះ!! តោះយើងសាងមិត្តឲ្យច្រើន! កុំចង់រស់តែឯងលេងក្បាច់ហ្នឹង!! ខ្ញុំមិនចេញឈ្មោះសម្អាងការហ្នឹងទេ ហើយក៏មិនចាំរឿងកន្លងដែរ អ្វីដែលខ្ញុំចាំ គឺចាំម៉ូយហៅមកលេខខាងក្រោម កក់សេវាកម្មភ្លេងការពីសុខគា។"៕
























No comments