Header Ads

អស់ទាស់ម៉ង ចង់ទៅដល់ណាស់!!! ផ្សារទំនើបទាំង១២នៅកម្ពុជា នឹងដំណើរការក្នុងឆ្នាំនេះហើយ

ភ្នំពេញ៖ នៅ​ឆ្នាំ​២០១៨​នេះ អ្នកជំនាញ​អចលនទ្រព្យ​បាន​ហៅថា “​ជា​ឆ្នាំ​នៃ​ផ្សារ​ទំនើប​” ដោយសារ​ឆ្នាំនេះ​ផ្សារ​ទំនើប​តូច ធំ​ចំនួន​១២ នឹង​បើក​ដំណើរការ​នៅក្នុង​ត្រីមាស​បន្តបន្ទាប់​។​​ ​ទីតាំង ទំហំ និង​ឈ្មោះ​ផ្សារ​ទំនើប​ចំនួន​១២ ដែល​បើក​ដំណើរការ​នៅ​ឆ្នាំនេះ​មា​ន៖


ទី​១ ផ្សារ​បែប​សហគមន៍​ EDEN GARDEN​៖ ផ្សារ​ទំនើប​នេះ​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល​ភ្នំពេញ (Phnom Penh City Center) ក្នុង​តំបន់​បឹងកក់ ស្ថិតនៅ​លើផ្លូវ City Center Blvd ស្ថិតក្នុង​សង្កាត់​ស្រះចក ខ័​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។ ផ្សារ​ទំនើប​នេះ​មាន​ទំហំ​៥០០០​ម៉ែត្រការ៉េ​។


ទី​២ ផ្សារ​សហគមន៍ ​THE PARK​ ៖ ​ផ្សារ​បែប​សហគមន៍​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទល់មុខ​បុរី​ប៉េង ហួត ស្ថិតក្នុង​សង្កាត់​ឬ​ស្សី​ស្រស់ ខ័​ណ្ឌ​ច្បារអំពៅ ក្រុងភ្នំពេញ​។ ផ្សារ​ទំនើប​នេះ​មាន​ទំហំ​៤៥៨១​ម៉ែត្រការ៉េ​។​


ទី​៣. ផ្សារ​ទំនើប ​AEON MALL2​៖ ផ្សារ​ទំនើប​នេះ ជា​ផ្សារ​ធំជាងគេ​ដែល​នឹង​បើក​ដំណើរការ នៅ​ត្រីមាស​ទី​២​ឆ្នាំនេះ ផ្សារ​នេះ​ស្ថិតនៅ​លើផ្លូវ​លេខ​១០០៣ ស្ថិតក្នុង​ក្រុង​ពោងពាយ ខ័​ណ្ឌ​ឬ​ស្សី​កែវ ក្រុងភ្នំពេញ​។ ផ្សារ​នេះ​មាន​ទំហំ​រហូតដល់​៧០៥០០​ម៉ែត្រការ៉េ​។ វា​ជា​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ ដែលមាន​ទំហំ​ធំ​ជាង​ផ្សារ​ទំនើប​AEON MALL1​។​


​ទី​៤. ផ្សារ​ទំនើប ​PRINCE CENTRAL PLAZA៖ ​ផ្សារ​ទំនើប​នេះ ស្ថិតនៅក្នុង​អាគារ​Prince Plaza ស្ថិតនៅលើ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។ ផ្សារ​នេះ​មាន​ទំហំ​៨១០០​ម៉ែត្រការ៉េ​។ Prince Plaza ជា​គំរោង​ដែល​ប្រើប្រាស់​ចម្រុះ សម្រាប់​បរិបទ​នៃ​ទស្សនវិស័យ​អភិវឌ្ឍន៍​ថ្មី​នៅ​រាជធានី​ភ្នំពេញ​។​


​ទី​៥. Midtown Mall​៖ ផ្សារ​ទំនើប​នេះ​ស្ថិតនៅលើ​បណ្តោយ​ផ្លូវ​លេខ​២០០៤ ក្នុង​សង្កាត់​ទឹកថ្លា ខ័​ណ្ឌ​សែន​សុខ ក្រុងភ្នំពេញ​។ ផ្សារ​ទំនើប​នេះ​មាន​ទំហំ​៤៨៨១​ម៉ែត្រការ៉េ និង​គ្រោង​បើក​ដំនើរការ​នៅ​ខែធ្នូ ឆ្នាំ​២០១៨​នេះ​។​


​ទី​៦. ផ្សារ​ទំនើប ​THE OLYMPIA MALL៖ ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ ស្ថិតក្នុង​គំរោង​OLYMPIA CITY​ដែលជា​គំរោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។ ផ្សារ​នេះ​ស្ថិតនៅ​លើផ្លូវ​ហ្សា​ល​ដឺ​ហ្គោល សង្កាត់​វាលវង់ ខ័​ណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​​ ​ផ្សារ​ទំនើប​នេះ​មាន​ទំហំ​ដ៏​ធំ​ផងដែរ ដោយមាន​ផ្ទៃក្រឡា​រហូតដល់​១៥០៨១​ម៉ែត្រការ៉េ និង​គ្រោង​បើក​ដំណើការ​នៅ​ខែ ធ្នូ ឆ្នាំនេះ​។​


​ទី​៧ ផ្សារ​ទំនើប​ THE COMMUNE៖ ​ផ្សារ​ទំនើប​នេះ​ស្ថិតនៅ​លើផ្លូវ​៣៤៧ និង​ផ្លូវ​លេខ​៣៤៩ ស្ថិតក្នុង​សង្កាត់​បឹងកក់​១ ខ័​ណ្ឌ​ទួលគោក ក្រុងភ្នំពេញ​។ នេះ​ជា​គំរោង​អភិវឌ្ឍន៍​ចម្រុះ ដែល​ផ្សារ​នេះ​មាន​ទំហំ​រហូតដល់​៨១២៨​ម៉ែត្រការ៉េ​។​

​ទី​៨. ផ្សារ​ទំនើប ​THE HERITAGE WALK៖ ផ្សារ​ទំនើប​នេះ​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៦ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ផ្សារ​ទំនើប​នេះ​នឹង​បើក​ដំនើរការ​នៅ​ត្រីមាស​ទី​២​ឆ្នាំនេះ​។ ផ្សារ​ទំនើប​បែបសហគម​ន៍​​​នេះ​មាន​ទំហំ​១៤០០០​ម៉ែត្រការ៉េ​។​


​ទី​៩. ផ្សារ​ទំនើប​ WB ARENA៖ ផ្សារ​ទំនើប​នេះ​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចក្រ​អង្រែ​ក្រោម ខ័​ណ្ឌ​មានជ័យ​។ ផ្សារ​ទំនើប​នេះ​ជា​ផ្សារ​បែប​សហគមន៍ ដែល​ផ្តល់​សេវាកម្ម​ម្ហូបអាហារ ភេ​សជ្ជៈ និង​ការកំសាន្ត​។​


​ទី​១០. ផ្សារ​ទំនើប ​DOWNTOWN93​៖ ផ្សារ​ទំនើប​នេះ​ស្ថិតក្នុង​គំរោង​អភិវឌ្ឍន៍​ចម្រុះ ដែលមាន​ការិយាល័យ​ធ្វើការ និង​អា​ផាត​ម៉ិ​ន​។ ផ្សារ​ទំនើប​នេះ​ស្ថិតនៅ​លើផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មក ក្រុងភ្នំពេញ​។​ ​ផ្សារ​ទំនើប​បែប​សហគមន៍​នេះ មាន​ទំហំ​សរុប​ចំនួន​៦៩៨០​ម៉ែត្រការ៉េ និង​គ្រោង​​បើក​ដំណើការ​ក្នុង​ត្រីមាស​ទី​២​ឆ្នាំនេះ​។​

​ ​ទី​១១. ផ្សារ​ទំនើប​THE BRIDGE​៖ ​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ ស្ថិតក្នុង​គំរោង​THE BRIDGE ដែលជា​គំរោង​អភិវឌ្ឍន៍​ចម្រុះ​។ ផ្សារ​នេះ​ស្ថិតនៅលើ​មហាវិថី​រដ្ឋសភាជាតិ សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការ​មក ក្រុងភ្នំពេញ​។​ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នេះ មាន​ទំហំ​១៩៣៤០​ម៉ែត្រការ៉េ​។ ផ្សារ​នេះ​ស្ថិតនៅក្នុង​តំបន់​ដើរ​កំសាន្ត តំបន់​លំនៅដ្ឋាន​និង​ជា​តំបន់​ពាណិជ្ជកម្ម​រស់​រវើក​។​


​ ​ទី​១២. ផ្សារ​ទំនើប​DIAMOND TWIN TOWER៖ ​ផ្សារ​ទំនើប​នេះ ស្ថិតនៅ​លើផ្លូវ​សុភមង្គល ក្នុង​ទីក្រុង​កោះ​ពេជ្រ ខណ្ឌ​ចំការ​មក ក្រុងភ្នំពេញ​។ ផ្សារ​ទំនើប​នេះ​ស្ថិតនៅក្នុង​គំរោង​អភិវឌ្ឍន៍​ចម្រុះ ដែល​រួមមាន​ខុន​ដូ ការិយាល័យ​ជាដើម​។​ ​​ផ្សារ​ទំនើប​ក្នុង​គំរោង​នេះ​មាន​ទំហំ​១៥៦៤០​ម៉ែត្រការ៉េ និង​គ្រោង​បើក​ដំណើររការ​នៅ​ត្រីមាស​ទី​២​ឆ្នាំនេះ​៕














ប្រភព៖ រស្មីកម្ពុជា

No comments