Header Ads

ឃើញ​វីដេអូ​នេះហើយ​ បានដឹងថា​មង្គល​ការ​កូន​​​ស្រី​ម្ចាស់​ផលិតកម្ម​ថោន ​អស្ចារ្យ​ប៉ុណ្ណា (មានវីដេអូ)

មង្គល​ការ​កូន​​​ស្រី​ម្ចាស់​ផលិតកម្ម​ថោន ទើបតែបាន​បញ្ចប់​ទៅ​យ៉ាង​ឱឡារិក​​ កាល​​ពី​​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​ ២០១៨ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ដែលមាន​វត្ត​មាន​ភ្ញៀវ​កិត្តិយស​ឯកឧត្ដម​ លោក​ជំទាវ ព្រម​ទាំង​អ្នក​សិល្បៈ​​​ប្រុស​ស្រី​យ៉ាង​ច្រើន​កុះករ​ទៀត​ផង ប្រកបដោយទឹកមុខសប្បាយរីករាយ។ នៅក្នុងនោះផងដែរ​​​​​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​ នៅក្នុងថ្ងៃមង្គលមួយនេះ​ មាន​ការ​រៀបចំ​​តុប​តែង​លម្អ​ទៅ​ដោយ​ផ្កា​ស្រស់​យ៉ាង​​ប្រណិត​ ធ្វើ​ឲ្យ​ភ្ញៀវ​កិត្តិយស​ចូល​រួម​ក្នុង​ពិធី​នាំគ្នាសរសើរ​មិន​ដាច់​ពី​មាត់​។


ជាក់​ស្ដែង​មុន​នេះ​បន្តិច គេបានឃើញហ្វេសប៊ុកមួយឈ្មោះ One Memory ​ទើបបានបង្ហោះវីដេអូ​ឃ្លិបខ្លីមួយ​ តែ​អស្ចារ្យ​ខ្លាំងណាស់ ព្រមជាមួយ​អត្ថន័យ​​ពុំ​អាច​កាត់​ថ្លៃ​បាន​​​ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​កូន​ស្រី​ ឯកឧត្ដម វ៉ា សុធា និងលោកជំទាវ ជួប មាន​៕
































ប្រភពរូបភាព និងវីដេអូ៖ One Memory

No comments