Header Ads

ពិតជារំភើបណាស់ ពេលឃើញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន សែន ធ្វើរឿងមួយនេះ

នៅមុននេះបន្តិច នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ គេបានឃើញក្នុងហ្វេសប៊ុករបស់ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបជាច្រើនសន្លឹក បង្ហាញពីក្តីរំភើបរីករាយជាខ្លាំង ព្រោះឃើញវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន សែន បានផ្តល់មហាកិត្តិយស អញ្ជើញមកពិសារកាហ្វេដូងប្រេង នៅកន្លែងរបស់លោក។ ក្នុងនោះលោកក៏បានបញ្ជាក់បន្ថែមទៀតថា៖


"វេលាម៉ោង​១២.៣០នាទី​រហូត​ដល់​ម៉ោង​២.៣០នាទី​រសៀល​ថ្ងៃ​សុក្រ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១៨​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន សែន បានផ្តល់មហា​កិត្តិយស​ដ៏ធំ​ធេង​ចូល​មក​ ពិសារ​កាហ្វេ​ដូង​ប្រេង​ជាលើកទីពីរ​ ព្រមទាំង​បាន​ផ្តល់​ការ​អនុញ្ញាត​អោយ​ កូន​ចៅ​បានថតរូបទុកជា​អនុស្សាវរីយ៍​ ជាពិសេស​ទៅទៀតនោះ​សម្តេច​បាន​ចែក​ថវិការ​ អោយ​ដល់​បុគ្គលិក​ កម្មករ​ទាំង​១៧នាក់​ក្នុង​ម្នាក់ៗ​ទទួល​បាន​ដប់មុឺនរៀល​ ជំនួសមុខ​អោយក្រុម​គ្រួសារ​​បុគ្គលិក​ កម្មករ​ទាំង​អស់​ខ្ញុំ​បាទ​សុំថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​សម្តេចកិត្តិ​ដែល​បានផ្តល់មហា​កិត្តិយស​មិនអាច​កាត់​ថ្លៃ​បាន​នេះ​ ខ្ញុំ​បាទ​សុំគោរព​ជូនពរ​ដល់​សម្តេចកិត្តិ​ និង​សម្តេច​តេជោ ​កូនចៅ​ប្រុស​ស្រី​សុំ​អោយ​ជួបតែ​ពុទ្ធ​ពរ​ទាំង​ប្រាំ​ប្រការ​ គឺ​អាយុ​ វណ្ណៈ​ សុខ​ ពុល​ និង​បដិធាន​កុំបី​អខានឡើយ​ ។"៕






















No comments