Header Ads

ពិតជាមានការភ្ញាក់ផ្អើលណាស់ ពេលឃើញលោក ខេមរៈ សិរីមន្ត បង្ហោះពាក្យស្លោកមួយឃ្លានេះ (មានវីដេអូ)

កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ មហាជនមួយចំនួនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោក ខេមរៈ សិរីមន្ត បានបង្ហោះរូបប៉ុន្មានសន្លឹកក្នុងហ្វេសប៊ុករបស់លោក ជាមួយភរិយា ព្រោះនេះជាលើកទី១ហើយដែលលោកបានបង្ហាញមុខភរិយាជាសាធារណៈ នៅក្នុងពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ។


ក្នុងថ្ងៃនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនមានការភ្ញាក់ផ្អើលម្តងទៀតហើយ នៅពេលដែលលោកបានបង្ហោះវីដេអូមួយ ព្រមជាមួយសារ និងពាក្យស្លោកមួយឃ្លាគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ដោយក្នុងនោះលោកសរសេរថា៖
 "មានសុខភាពមានអ្វីៗទាំងអស់ ភាពជោគជយ័មិនមែនបានមកដោយងាយៗនោះទេ
ពាក្យស្លោក
«ចូលកុំព្យាយាមដុតផ្ទះរបស់អ្នកដ៏ទៃដើម្បីគ្រាន់តែចង់បានរងើគភ្លើងមកអាំងពងមាន់ដ៏តូចរបស់យើងអី»!"។


ពាក្យស្លោកមួយឃ្លានេះបានធ្វើឲ្យគេមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះកន្លងមកកម្រឃើញលោកសរសេរសារបែបនេះណាស់។ តែទោះជាយ៉ាងណាអ្នកគាំទ្ររបស់លោកជាច្រើនក៏យល់ស្របដូចអ្វីដែលលោកបានលើកឡើងផងដែរ៕





















No comments