ក្តៅៗ!! នារីដែលសម្លាប់សត្វព្រៃបង្ហោះតាម YouTube និងប្តីដែលជាអ្នកថត បានចូលសារភាពហើយ (មានវីដេអូ)
(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ស្ដ្រីដែលបានសម្លាប់សត្វព្រៃជាច្រើនប្រភេទ យកធ្វើជាម្ហូបហើយបង្ហោះតាម Youtube និងប្តីរបស់នាងដែលជាអ្នកថតនោះ បានចូលមកក្រសួងបរិស្ថានហើយ ដើម្បីសារភាពទោសកំហុស ដែលរូបគេបានប្រព្រឹត្តកន្លងមក។
ការចូលមកសារភាពទោសកំហុសរបស់ស្ដ្រីរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ក្រសួងបរិស្ថាន ព្រមានចាត់វិធានការតាមផ្លូវច្បាប់ អំពើទង្វើរបស់ស្ដ្រីស្រស់សោភារូបនេះ។
ស្រ្តីរូបនេះ និងប្តីរបស់នាងបានសារភាពថា សត្វទាំងនោះមិនមែនពួកគេជាអ្នកសម្លាប់ឡើយ ពោលទិញតពីគេ ហើយយកមកថតវីដេអូ និងរូបភាពដើម្បីបង្ហោះតាម Youtube និង Facebook គោលបំណងស្វែងរកថវិកាតែប៉ុណ្ណោះ។ នៅរសៀលថ្ងៃនេះ ពួកគេទាំង២នាក់ បានធ្វើកិច្ចសន្យានៅចំពោះមុខមន្រ្តីក្រសួងបរិស្ថានពីទោសកំហុសរបស់ពួកគេ ហើយនឹងបញ្ឈប់ទង្វើបែបនេះទៅទៀត។
សូមបញ្ជាក់ថា ស្រ្តីរូបនេះ បានបង្កើតទំព័រ Youtube មួយឈ្មោះ «Natural Life TV» ហើយបានបង្ហាញសកម្មភាពយកសត្វព្រៃជាច្រើនប្រភេទ មានសត្វខ្លះជាប្រភេទសត្វកម្រថែមទៀតមកបង្ហោះលើទំព័រ Youtube របស់នាង។ ការបង្ហោះនេះ គឺមានគោលបំណងស្វែងរកការមើលឲ្យបានច្រើន ដើម្បីទទួលបានថវិកានៃការផ្សព្វផ្សាយពាណិជ្ជកម្មនានាតាមរយៈក្រុមហ៊ុន Google៕

Post a Comment