Header Ads

នៅពេលដែលលោក ប៊ុត សីហា ច្រៀងបាន២០បទ លោកនឹងឈប់ច្រៀង ព្រោះតែហេតុផលស្ទើរតែមិនគួរឲ្យជឿមួយនេះ

កាលពីម្សិលមិញនេះ លោក ប៊ុត សីហា បានបង្ហោះសារមួយ បានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនមានអារម្មណ៍ក្តុកក្តួល និងអាណិតលោកជាខ្លាំង ព្រោះលោកនឹងឈប់ច្រៀងបន្ទាប់ពីច្រៀនបានគ្រប់២០បទ ដោយក្នុងនោះអាចព្រោះហេតុផលមួយដែលធ្វើឲ្យលោកគិតដូចនេះ។ ដោយក្នុងនោះលោកក៏បានបញ្ជាក់បន្ថែមថា៖


"អរគុណបងប្រុស Soklim Reaks Avp ដែលបានឲ្យគេធ្វើបទ និងនិពន្ធឲ្យខ្ញុំរួមទាំងបងប្រុស សុីវ ចន្ទ។ អរគុណដល់អង្កការ IKARE នៃសារះមន្ទីមរតកជាតិខ្មែរដែលមានបងសេកកុសលជានាយក និងបងប្រុសសុខលីមរក្សាជាអ្នកសម្របសម្រួលនៅស្រុកខ្មែរក្នុងការចំនាយប្រាក់ធ្វើសំរាប់ខ្ញុំ។ 5បទដែលថតថ្ងៃមិញពិតជាត្រូវចិត្តណាស់។ មុននិងខ្ញុំឈប់ច្រៀងខ្ញុំនិងបន្សល់សម្លេងទុកឲ្យពុកម៉ែបងប្អូននៅនិងអង្កការ IKAREឲ្យបាន២០បទខ្ញុំនិងឈប់ច្រៀងហើយ។ ហើយពុកម៉ែបងប្អូននិងបានឈប់ដៀលខ្ញុំតទៅទៀត"។


បន្ទាប់ពីឃើញសារមួយនេះហើយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិខុសៗ ដោយនៅតែគាំទ្រ និងសុំណូមពរដល់លោក ប៊ុត សីហា កុំឲ្យបោះបង់នូវអាជីបមួយនេះ ព្រោះតែពាក្យដែលគេបានដៀលឲ្យសោះ ព្រោះគ្មាននរណាម្នាក់ដែលមិនចេះខុសនោះទេ។ ក្នុងនោះក៏មានអ្នកផ្តល់យោបល់ថា "អត់អាណិតអ្នកគាំទ្រទេបងកុំស្ដាប់ពួកដែលចូលចិត្តដៀលគេអីតែបងត្រូវស្ដាប់សំដីអ្នកដែលគេនៅគាំទ្របងណា" អ្នកគាំទ្រផ្សេងទៀតក៏ comment ថា "កុំខ្វល់ពីសម្តីអ្នកដ៏ទៃ សំខាន់ផ្លូវដែលត្រូវដើរ គឺជាផ្លូវជីវិតរបស់យើង មិនមែនជារបស់គេទេ គេមិនបានឆ្លងកាត់ទើបគេមិនយល់ពីយើង"។ ហើយក៏នៅមានមតិគាំទ្រច្រើនទៀតដែលមិនអាចលើកមករៀបរាបអស់៕



























No comments