Header Ads

សោកស្តាយណាស់!!! អគ្គិភ័យ​ឆេះ​ផ្ទះ​វីឡា​ដ៏​ប្រណីត​មួយ​ខាតបង់​អស់​រាប់​ម៉ឺន​ដុល្លារ បណ្តា​មក​ពី​រន្ទះបាញ់​

កាលពីម្សិលមិញនេះ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៧និង៣០ នាទី មានករណីឆេះ ផ្ទះវីឡាឈើ ដែលមានទំហំ ៩ម x ១០ម របស់ ឈ្មោះ ហូ ឡិច ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី ស្ថិតនៅ តារាងវាយកូនគោល ហើយក៏ត្រូវជា​ថៅកែ​អង្គរ​ហ្គោ​ល​រី​សតផងដែរ ដែលស្ថិតនៅ ក្នុងក្រុមទី៤ ភូមិរកាធំ សង្កាត់ស្រង៉ែ ក្រុង និងខេត្តសៀមរាប ហើយបើតាម​ការ​សន្និដ្ឋាន​ករណី​ឆេះ​វីឡា​នេះ​គឺ​បណ្តា​មក​ពី​រន្ទះបាញ់​។ ចំពោះ ផ្ទះ​វីឡា​ឈើ​របស់​ថៅកែ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ីនេះ ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ព្រមទាំង​ទ្រព្យសម្បត្តិ​រាប់​ម៉ឺន​ដុល្លារ​ផង​ដែរ​ តែ​ពុំ​បណ្តាល​ឱ្យ​នរណាម្នាក់មានគ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​៕







No comments