រឿងពិតត្រូវបានលាតត្រដាងខ្លះៗហើយ ទាក់ទងរឿងប្រុសព្រានរំលោភកូនក្រមុំដល់ទៅ៣ដង (មានវីដេអូ)
កាលពីពេលកន្លងទៅមានរឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយ ដែលយុវជនកំហូចម្នាក់បានបន្លំខ្លួនជាកូនកំលោះ លបឡើងទៅរួមរ័កជាមួយកូនក្រមុំ ដល់ទៅ៣ដង ក្នុង១យប់នោះ ក្រោយបែកធ្លាយរឿងរ៉ាវ ធ្វើឱ្យសាមីខ្លួនកូនកំលោះខឹងច្រឡោតយ៉ាងខ្លាំង រហូតដល់សម្រេចរំសាយមង្គលការ រួចវេចបង្វេចត្រឡប់ទៅផ្ទះវិញ តែក៏មិនភ្លេចទាមទារបណ្ណាការពីម្តាយខាងស្រី ចំនួន១៤០០ដុល្លារមកវិញ។ ដើម្បីបញ្ចប់រឿង ខាងគ្រួសារកូនស្រីក៏ព្រមប្រគល់ឱ្យតាមការទាមទារដែរ គឺបានប្រគល់ប្រាក់ថ្លៃទឹកដោះចំនួន១ពាន់ដុល្លារ ថ្លៃផ្លែឈើ២០០ដុល្លារ និងលុយដែលបងប្អូនសាច់ញាតិបានសែនចងដៃក្នុងពិធីមង្គលការ ចំនួន១លានរៀល ឲ្យខាងកូនកំលោះវិញ ដោយខាងក្រុមគ្រួសារខាងកូនក្រមុំ មិនចង់និយាយអ្វីច្រើនទេ ព្រោះមិនចង់ខ្មាស់គេជាងនេះទៅទៀត បើទោះបីជាខាងគាត់មិនបានធ្វើខុសក៏ដោយ។
បន្ទាប់ពីដឹងលឺរឿងមួយនេះហើយ បានធ្វើឲ្យមហាជនជាច្រើនមានការអាណិតអាសូរខាងស្រីជាខ្លាំង ព្រោះមិនត្រឹមតែខូចឈ្មោះហើយ នៅអស់លុយថែមទៀត ដោយអ្នកខ្លះបាននិយាយថា ព្រោះតែរឿងអញ្ចឹងសោះហ៊ានធ្វើដល់ថ្នាក់នេះ តើតម្លៃស្ត្រីឋិតនៅត្រង់តែលើភាពបរិសុទ្ធប៉ុណ្ណោះមែនទេ ហើយបើអ្នកមានកូនស្រីដូចគេ តើអ្នកឈឺចិត្តយ៉ាងម៉េចវិញ។
ទាក់ទងរឿងមួយនេះបានធ្វើឲ្យ កាកា អូស្ត្រាលី បានបង្ហាញអារម្មណ៍ក្តៅចិត្តជាខ្លាំង ព្រមទាំងមានក្តីអាណិតអាសូរដល់ស្ត្រីរងគ្រោះនេះផងដែរ ដោយមិនសមជួបរឿងបែបនេះ។ ហើយ កាកា ក៏បានបញ្ជាក់នូវរឿងពិតខ្លះៗ ចំពោះរឿងមួយនេះថែមទៀតផង នៅពេលមើលចប់ហើយ បានដឹងថាកូនកំលោះម្នាក់នេះជាមនុស្សបែបណា។ ដូចនេះដើម្បីកុំឲ្យខាតពេលសូមទស្សនាវីដេអូមួយនេះទាំងអស់គ្នា៕









Post a Comment