Header Ads

មានការងុើងឆ្ងល់ជាច្រើនពីមហាជន ទាក់ទងរឿង ទារកអាយុ៤ខែម្នាក់បានស្លាប់ ដោយសារតែស្រេកឃ្លានទឹកដោះម្តាយ (មានវីដេអូ)

កាលពីម្សិលមិញនេះមានការចុះផ្សាយជាច្រើនក្នុងហ្វេសប៊ុក ក៏ដូចជាបណ្តាសារព័ត៌មានទាក់ទងរឿងដ៏រន្ធត់មួយដែល ទារកអាយុ៤ខែម្នាក់ ធ្លាប់តែបៅដោះម្តាយ ដោយសារតែឈ្លោះប្រកែកជាមួយប្តី ទុកកូនចោលជាមួយជីដូន ម្តាយរវល់ដើរលេង ឪពុករវល់ការងារ ទុកកូនចោលស្លាប់ ដោយសារតែស្រេកឃ្លានទឹកដោះម្តាយ។ តើនេះជាកំហុសនរណា? ហើយហេតុការណ៍ដ៏គួរឲ្យសង្វេគនេះបានកើតឡើងនៅកាលពីវេលាម៉ោង១១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងវត្តចាក់អង្រែក្រោម ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។


ក្នុងនោះគេក៏បានឃើញបុរសជាឪពុកបានបីសពទារកទើបតែមានអាយុ៤ខែ ចូលមកសំដៅមច្ឆា ឈរតថ្លៃជាមួយតាអាចារ្យថ្លៃបូជាសពកូនរបស់ខ្លួន​ ភ្លាមនោះគេឃើញវត្តមាននារីជាម្តាយបានមកតវ៉ាថានាងគ្មានកំហុសអីនោះ ដោយសារតែនាងខឹងប្តីទើបនាងទុកកូនចោលបែបនេះ ដោយគ្មានការសម្រក់ទឹកភ្នែក សូម្បីតែមួយតំណក់សោះឡើយ។


បន្ទាប់ពីឃើញការចុះផ្សាយនូវរឿងហេតុទាំងនេះហើយ បានធ្វើឲ្យមហាជនជាច្រើនមានការងុើងឆ្ងល់នឹងហួសចិត្តជាខ្លាំង ដោយអ្នកខ្លះបានសរសេរថា "បើរឿងដែលកើតឡើងទាំងអស់ដូចអ្វីដែលខាងផេកសរសេររៀបរាប់មែននុស គឺគ្រប់គ្នាប្រាកដជាដឹងច្បាស់ហើយថាអ្នកណាជាអ្នកខុស តែអ្វីដែលប្លែកនោះ ជីដូនរបស់ក្មេងរវល់ធ្វើអ្វី? បានជាបណ្ដោយឲ្យក្មេងឃ្លានរហូតដល់ស្លាប់បាន តើគាត់មិនអាចរកអ្វីបំបៅជំនួសទឹកដោះរបស់ម្ដាយទារកទេឬយ៉ាងណា? គ្រាន់តែឆ្ងល់..." ហើយមានអ្នកខ្លះ comment ថា "មិនប្រកក្រតីសោះ មិនដែរឃ្លានរហូតស្លាប់ទារក មិនដែរឃ្លានមួយថ្ងៃស្លាប់ទេ។ ហើយក្មេងពេលឃ្លានវាយំណាស់ ហើយ តើឃ្លាននោះបុន្មានថ្ងៃដែរ? តើជីដូននោះមិនចេះមើលកូនទេ? សូម វិញ្ញានខន្កទារកបានសុគតិភព។ 🙏🙏🙏😢"។



ចំណែកអ្នកផ្សេងទៀតបានលើកឡើងផងដែរថា "ចុះបើគ្មានម្តាយហើយ ហេតុអីអ្នកផ្សេងនៅជា១ក្មេងមិនរកចំណីឲ្យក្មេងញាំុផង អីក៏ចិត្តកន្តេរថេម្លេះ ក្មេងវាដឹងអីវា កូន៤ខែមេចចិញ្ចឹមមិនក៏អី ? ពិតជាគ្មានចិត្ត និងគ្មានថ្លើម ប្រមាតមែន ! គិនិតបែបនេះហើយ ដែលយើងនាំគ្នានិយាយអន់ជាងសត្វទៅទៀត ទុកឲ្យជីវិតមួយស្លាប់ គ្មានចិត្តមេត្តាសោះឡើយ។"។ ហើយក៏នៅមានការងុើងឆ្ងល់ជាច្រើនទៀតផងដែរ ចំពោះរឿងមួយនេះ បើមានព័ត៌មានលម្អិតជាងនេះ ក្រុមការងារយើងខ្ញុំ នឹងជម្រាបតាមក្រោយ៕









No comments