Header Ads

អស់ទាស់ម៉ង!!! ភូមិគ្រឹះដែលសង់ពីឈើប្រណិត នៅតំបន់បុប្ផាព្រែកឯង ធ្វើឲ្យគេលាន់មាត់សរសើរស្ទើរគ្រប់គ្នា

កាលពីម្សិលមិញនេះ គេបានឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ "វិស្វករ ចេងឡៃ" បានបង្ហោះរូបភាពពីភូមិគ្រឹះមួយដែលសង់ពីឈើប្រណិត ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយក្នុងនោះម្ចាស់ហ្វេសប៊ុកមួយនេះបានសរសេរបញ្ជាក់បន្ថែមទៀតថា "លំនៅឋានជំនាន់ទីII របស់ឯឧ បណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី សង់អំពីឈើប្រណិត ប្រក់ក្បឿង តាមបែបខ្មែរបូរាណ សង់លើដីឡូត៍ទំហំជិត5ហិចតា ស្ថិតនៅតំបន់បុប្ផាព្រែកឯង ទន្លេបាសាក់ រាជធានីភ្នំពេញ។ ជាសំណង់ល្អប្រណិតឥតខ្ចោះមានចម្លាក់អំពីឈើ គ្មានពីរ ដែលនឹងក្លាយជាបេតិកភ័ណ្ឌជាតិនាពេលអនាគត។ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះស្នាដៃដ៏អស្ចារ្យនេះ។"។


បន្ទាប់ពីឃើញរូបភាពទាំងនោះហើយ គេក៏បានឃើញមានអ្នកចូលមក comment ក្នុងរូបទាំងនេះ ដោយលាន់មាត់សរសេើរថា "ខ្ញុំមិនដែលឃើញដូចនេះពីមុនឡើយ ភូមិគ្រឹះនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់" មានអ្នកខ្លះទៀតលើកឡើងថា "មហាស្អាតផ្ទះនេះខ្ញុំសូមសរសើរនូវគុំនិត្យដ៏អស្ចារ្យ នៃការសាងសង់រចនាបទខ្មែរ ដែលល្អផូរផង់" ព្រមទាំងមានអ្នកផ្សេងទៀតបានលើកសរសើរថែមទៀតថា "ស្អាតណាស់បង ផ្អះក៏ស្អាត ការតុបតែងខ្លួនក៏ស្អាត និងអ្នកចូលរួមក៏ស្អាត ស្អាតទាំងអស់តែម្តង"៕














No comments