ឃ្លាំងលក់រថយន្តចិត្តធម៌ មិនត្រឹមតែឲ្យគេជិះម៉ូតូចូលជ្រកភ្លៀងទេ ថែមទាំងចែកអាវភ្លៀងដោយឥតគិតថ្លៃទៀត
កាលពីម្សិលមិញនេះគេបានឃើញហ្វេសប៊ុកមួយឈ្មោះ "888cardealer ឃ្លាំងលក់រថយន្ត888" បានបង្ហោះរូបភាពមួយចំនួនដែលបានបង្ហាញពីសកម្មភាពបងប្អូនអ្នកធ្វើដំណើរតាមផ្លូវ បានចូលជ្រកភ្លៀងក្នុងឃ្លាំងលក់រថយន្តមួយនេះ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងជូនអាវភ្លៀងឲ្យថែមទៀតផង។ ហើយហ្វេសប៊ុកមួយនេះក៏បានសរសេរសារមួយបញ្ជាក់បន្ថែមទៀតថា៖
"រដូវវស្សាឈានចូលមកដល់ហេីយ ប្រសិនបេីបងប្អូនធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីពេលមេឃជិតភ្លៀង លោកអ្នកអាចចូលជ្រកនៅឃ្លាំងលក់រថយន្ត888របស់យេីងខ្ញុំដែលមានទីតាំងទល់មុខក្តាន់២។ ហេីយបេីលោកអ្នកចង់បន្តដំណេីរទៅមុខទៀត យេីងខ្ញុំមានចែកជូនជាអាវភ្លៀងដោយឥតគិតថ្លៃ ដោយផ្តល់សិទ្ធអទិភាពដល់ស្រ្តី និងកុមារ។ ការចែករំលែកតិចតួច ដោយក្តីស្រលាញ់ពីឃ្លាំងលក់រថយន្ត៨៨៨
សូមអរគុណ៕"។ បន្ទាប់ពីឃើញដូចនេះហើយ បានធ្វើឲ្យមហាជនមួយចំនួនធំមានការកោតសរសើរដល់ម្ចាស់ឃ្លាំងលក់រថយន្តជាខ្លាំង ដោយមានទង្វើរចេះយោគយល់បែបនេះ រហូតដល់អ្នកខ្លះបាននិយាយថាឃ្លាំងលក់រថយន្តចិត្តធម៌ថែមទៀតផង។
គួររំលឹកឡើងវិញបន្តិចផងដែរថា បើយោងតាមសេចក្តីប្រកាសព័ត៌មានពី ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា៖
" ព្យាករណ៍អាកាសធាតុ (ចាប់ពីថ្ងៃទី ២៣ ខែមេសា ដល់ថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៨) ៖
- ភ្លៀងកក់ខែនឹងបន្តធ្លាក់រាយប៉ាយជាបន្តបន្ទាប់ពីតិចទៅច្រើនក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ។
- សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ។"

Post a Comment