ពិតជាសោកស្តាយណាស់ពេលជួបរឿងបែបនេះ!!! ដឹងមូលហេតុដែលអាចធ្វើឲ្យ ធឿន ធារ៉ា ចាញ់ក្រោមស្នាដៃកីឡាករថៃ ហើយ (មានវីដេអូ)
កីឡាករជើងខ្លាំងរបស់កម្ពុជា ធឿន ធារ៉ា បានចាញ់ត្រឹមទឹកទី២ ក្រោមស្នាដៃកីឡាករថៃ Kitti ក្នុងកម្មវិធីប្រដាល់ Max Muay Thai នៅយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ កាលពីម្សិលមិញនេះ ហើយកីឡាករថៃរូបនេះក៏ត្រូវជាសិស្សប្អូនរបស់កីឡាករពូកែឌឺ សែនស្ថាន ផងដែរ។ តែបើទោះជាចាញ់ក្តី ក៏អ្នកគាំទ្រ ធារ៉ា នៅតែមានការលើទឹកចិត្តតាមរយៈការ comment ក្នុងហ្វេសប៊ុកជាច្រើន។
ហើយមូលហេតុដែលអាចនាំឲ្យ ធឿន ធារ៉ា ចាញ់ កីឡាករថៃនោះគឺមកពីបញ្ហាសុខភាព ដោយក្នុងនោះមានការបញ្ជាក់ពីមីងរបស់ ធារ៉ា ផ្ទាល់តែម្តងមុនការប្រកួត ដោយគាត់បានសរសេរក្នុង comment មួយថា "ធារ៉ាត្រូវជាក្មួយញុំ ថ្ងៃនេះធារ៉ាមានសង្ឃឹមតិចណាស់ ព្រោះអីធារ៉ាឈឺមិនបានហាត់ច្រើន សម្រកទម្ងន់អស់5kgទៀត ហើយរអិលដួលថ្លោះដៃម្ខាងទៀត ថ្ងៃនេះញុំបារម្មណ៍ពីក្មួយខ្លាំង"។
តែបើទោះបីជាចាញ់ក្តីក៏លោក ពេជ្រ ស្រស់ ផ្តល់ជូនថវិកាលើកទឹកចិត្ត ១០០០ ដុល្លារផងដែរ ដល់កីឡាករ ធឿន ធារ៉ា ហើយលោកក៏បានសរសេរសារមួយបញ្ជាក់ថា "អរុណសួរស្តីថ្ងៃច័ន្ទ !!! ខ្ញុំរងចាំ ធឿន ធារ៉ា មកទទួលថវិការបស់ខ្ញុំផ្ទាល់ ចំនួន 1000$ ដើម្បីជាការលើកទឹកចិត្ត ចាញ់ ឬឈ្នះ ទុកមួយលែក សំខាន់គឺជាតិសាសន៍ខ្មែរ ដូចគ្នាត្រូវតែការពារគ្នាទាំងផ្លូវចិត្តនិងផ្លូវកាយ។
==========ពេជ្រ ស្រស់=========
07/05/2018"
==========ពេជ្រ ស្រស់=========
07/05/2018"
























Post a Comment