នៅសុខៗស្រាប់តែ ប៉េងប៉ោង បង្ហោះសារមួយឡើង ទាក់ទង នាយ វីតាមីនសេ
លោក ម៉ៅ សាមឿន ហៅ នាយ វីតាមីនសេ គឺជាតារាកំប្លែងជើងចាស់ ហើយក៏ត្រូវជាឪពុករបស់ អ្នកនាង ប៉េងប៉ោង ផងដែរ ដោយលោកបានទទួលមរណភាព នៅវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ទើបតែកន្លងទៅថ្មីៗនេះ ព្រមទាំងមានការចូលរួមក្នុងពិធីបុណ្យសពពី តារាកំប្លែង និងចម្រៀងជើងចាស់ជាច្រើនរូប ដោយមានការបង្ហាញអារម្មណ៍ខ្សឹកខ្សួល និងសោកសៅសោកសង្រេងបំផុត ចំពោះការបាត់បង់ធនធានសិល្បៈមួយរូប ដែលមានសមត្ថភាពពុំអាចកាត់ថ្លៃបាន យ៉ាងខ្លាំង នេះក៏ព្រោះតែនឹកឃើញអនុស្សាវរីយ៍កម្សត់កម្រជាមួយគ្នានាពេលកន្លងមក។
ភាពសោកសៅមួយនេះក៏មិនទាន់បានបាត់ពីអារម្មណ៍របស់អ្នកនាង ប៉េងប៉ោងទេ ដោយអ្នកនាងទើបតែរៀបរាប់សារមួយក្នុងហ្វេសប៊ុករបស់ខ្លួននៅមុននេះបន្តិច ដែលមានអត្ថន័យថា "ពេលវេលាព្រឹកនេះថ្ងៃនេះម៉ោងនេះវិនាទីនេះខែនេះឆ្នាំនេះមិនអាចវិលថយក្រោយវិញបានទេ
😭
🙏
🙏កូនស្រីម្នាក់នេះនឹងស៊ូអោយបានដើម្បីលោកប៉ានឹងគ្រួសារដ៌កំសត់មួយនេះ
🙏
🙏
🙏លោកប៉ាអើយកូន!!!!
😭
😢
🙏"៕
😭
🙏
🙏កូនស្រីម្នាក់នេះនឹងស៊ូអោយបានដើម្បីលោកប៉ានឹងគ្រួសារដ៌កំសត់មួយនេះ
🙏
🙏
🙏លោកប៉ាអើយកូន!!!!
😭
😢
🙏"៕



















Post a Comment