Header Ads

កក្រើកទៀតហើយ!!! ម្ចាស់បទ «ហែកបេះដូង» ទាំងពីរដួងជួបគ្នាជាថ្មី នៅតែពិរោះដដែល (មានវីដេអូ)

មានប្រិយមិត្តភាគច្រើនប្រហែលជាមិនទាន់ភ្លេចទេមើលទៅ ទាក់ទងដៃគូចម្រៀងរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កាលពីចូលច្រៀងជាលើកដំបូងនៅក្នុងផលិតកម្ម រស្មីហង្សមាសនោះ គឺអ្នកនាង ហ៊ឹម ស៊ីវន។ ហើយពួកគាត់ទាំងពីរត្រូវ​បានមហាជនទូទៅសរសើរមិនដាច់ពីមាត់ថា ពួកគាត់ពិតជាច្រៀងស៊ីចង្វាក់គ្នាខ្លាំងណាស់ ជាពិសេសការដាក់នូវអារម្មណ៍មនោសញ្ចេតនាតែម្តង។


ក្រោយពេលបែកគ្នា អស់រយៈពេលជាច្រើនឆ្នាំកន្លង កាលពីយប់មិញនេះ កំពូលតារាចម្រៀងជើងចាស់ទាំងពីរដួង ក៏បានវិល​មកជួបគ្នាជាថ្មីម្តងទៀត នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍គូស្វាមីភរិយាថ្មីមួយគូ ហើយក៏បានលើកយកបទដែលពួកគាត់ទាំងពីរធ្លាប់ច្រៀងរួមគ្នា មកច្រៀងឡើងវិញផងដែរ គឺបទ «ហែកបេះដូង» និងបទ «សន្យាឱ្យថ្លៃ»។ ទឹកដមសំនៀងរបស់កំពូលតារាចម្រៀងទាំងពីរដួងនេះ ពិតជានៅរក្សាបានល្អណាស់ ព្រមជាមួយការដាក់នូវមនោសញ្ចេតនាយ៉ាងផ្អែមល្ហែម។ មួយវិញទៀតគេក៏បានឃើញកំពូលតារាចម្រៀងល្បីៗជាច្រើនដួងទៀតមកចូលរួមក្នុងកម្មវិធីនេះផងដែរ។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទាំងអស់គ្នា៕
















ប្រភពរូបភាព៖ P Enter

No comments