Header Ads

នី រតនា ជួបរឿងមួយ ចាប់ពីពេលលោកបានលាតត្រដាង ថ្ងៃភ្ជាប់ពាក្យមក ដែលមានមហាជនមួយចំនួនមិនទាន់បានដឹង

កាលពីពេលថ្មីៗនេះ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម រស្មីហង្សមាស គឺលោក នី រតនា គាត់ទើ​បតែបានភ្ជាប់ពាក្យជាមួយនឹងគូដណ្តឹងរបស់ខ្លួនដែលមានឈ្មោះថា ហេង សុវណ្ណភក្តិណា ហើយក៏ជាកូនស្រីអ្នកជំនួញដ៏ល្បីម្នាក់នៅរាជធានីភ្នំពេញផងដែរ។ ក្នុងនោះគេក៏បានឃើញ មានការចូលរួមពីតារាចម្រៀង និងសិល្បៈ ជាច្រើននាក់ផងដែរ ដែលមានដូចជា ប៉ាច គីមមួយ វី ឌីណែត និង ឈិន រតនៈ ជាដើម។ ដំណឹងមួយនេះក៏បានធ្វើឲ្យ​អ្នកគាំទ្រ​ជាច្រើន​របស់លោក មានក្តីរំភើបរីករាយ បូករួមពាក្យជូនពរ និងអបអរសាទរជាច្រើន។


ចាប់ពីពេលដែលបានភ្ជាប់ពាក្យរួចមក លោកហាក់មានរឿងល្អសម្រាប់ខ្លួន រហូតដល់ថ្នាក់លោកបានបង្ហោះសារមួយ កាលពីម្សិលមិញនេះ ព្រមជាមួយអារម្មណ៍រីករាយ និងពេញចិត្តខ្លាំង ដែលមានន័យថា "សុំដូរ Profile ជាមួយសំណព្វចិត្តរបស់ខ្ញុំយកហេង យកហុងស៊ុយមួយសិន !!😂😁 ព្រោះមួយរយៈនេះមានអារម្មណ៍ដូចជាមានហុងស៊ុយខ្លាំងណាស់ តាំងពីពេលយេីងទាំងពីរបង្ហាញថ្ងៃពិសេសជូនដល់បងប្អូនទាំងអស់គ្នាអោយគាត់បានដឹង 🤣🤣🤣🤣❤️❤️❤️❤️"។


បន្ទាប់ពីឃើញសារមួយនេះហើយ បានធ្វើឲ្យអ្នកគាំទ្រលោកជាច្រើនបានសម្តែងនូវអារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រមទាំងជូនពរលោកឲ្យទទួលបានជោគជ័យទាំងក្នុងវិស័យសិល្បៈ និងមុខជំនួញ ហើយមួយវិញទៀតក៏មានអ្នកគាំទ្រខ្លះទៀតបានជូនពរលោកឆាប់មានបុត្រ ពេលធំឡើយឲ្យល្បីដូចលោកផងដែរ៕
































No comments