Header Ads

មិនគួរជួបរឿងបែបនេះសោះ!!! ឃើញទិដ្ឋភាពថ្ងៃបូជាសព របស់ ប្អូនស្រី លោក តូយ៉ា ពិតជាក្តុកក្តួលណាស់

លោក តូយ៉ា គឺជាតារាសម្ដែងវ័យក្មេង កូនកាត់ ថៃ-ឡាវ ហើយក៏ជាតារាមួយរូបដែលមានរូបសម្រស់ស្រស់សង្ហា ព្រមទាំងមានទេពកោសល្យខាងសម្ដែងដ៏ពូកែផងនោះ កាលពីម្សិលមិញនេះ លោក ហើយនិងក្រុមគ្រួសារស្រាប់តែជួបទុក្ខធំមួយជាខ្លាំង ដោយសារតែប្អូនស្រីជាទីស្រលាញ់របស់លោក បានទទួលមរណៈភាព ដោយសារតែ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅឯប្រទេសថៃ។


ជាមួយទឹកមុខដ៏ក្រៀមក្រំ ដែលបានបាត់បង់ប្អូនស្រីជាទីស្រលាញ់ លោក តូយ៉ា បានសរសេរដ៏ក្តុកក្តួលមួយថា "អាណិតប្អូនស្រី នេះគឺជាការចាកចេញជាលើកចុងក្រោយហើយ…អាណិតម៉ែពុកណាស់ ដែលនឹងលែងមានកូនស្រីតទៀតចាប់ពីពេលនេះទៅ ជាតិក្រោយសុំឲ្យប្អូនមានអាយុដល់១០០ឆ្នាំណា ប្អូនស្រីញមស្លាប់ហើយគ្រោះថ្នាក់ចរាចរណ៍ ជិតដល់ថ្ងៃទទួលសញ្ញាបត្រហើយប្អូនស្រីអើយ... "។


ចំពោះថ្ងៃនេះវិញគឺជាថ្ងៃបូជាសពរបស់ប្អូនលោក ហើយក៏មានអ្នកចូលរួមជាច្រើននាក់ផងដែរ ដែលពោរពេញទៅដោយទឹកមុខក្រៀមក្រំជាខ្លាំង ព្រោះប្អូនរបស់លោក តួយ៉ា ម្នាក់នេះនៅក្មេងសោះ មិនគួរណាជួបរឿងអកុសលបែបនេះទេ៕






























No comments