Header Ads

នៅសុខៗ ស្រាប់តែឃើញ ឧកញ៉ា ឌួង ឆាយ បង្ហោះសារមួយនេះឡើង ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងឆ្ងល់ជាខ្លាំង

ប្រហែលជា១ម៉ោងមុននេះ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ គេ​បានឃើញក្នុងហ្វេសប៊ុក ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារមួយដែលបានធ្វើឲ្យអ្នកគំាទ្រជាច្រើនមានការភ្ញាក់ផ្អើល និងឆ្ងល់ជាខ្លាំង ហើយម្នាក់ៗក៏មិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ ថាហេតុអ្វីដែលជាលោកសរសេរសារមួយនេះក្នុងហ្វេសប៊ុករបស់លោកនោះ ដោយបញ្ជាក់ថា "ខ្ញុំបាទព្រះករុណាស៊ូស្លាប់ដោយសារកិតិ្តយសស្អាតស្អំប្រសើរជាងរស់នៅសោយសុខលើគំនរទ្រព្យសម្បត្តិ និងអំណាចបានមកពីអំពើទុច្ចរិតល្មើសច្បាប់, ពុករលួយ និងជិះជាន់ប្រជាជនទន់ខ្សេាយ"។


បន្ទាប់ពីឃើញដូចនេះហើយបានធ្វើឲ្យអ្នកគាំទ្រលោកចូលមក comment ថា "ទ្រព្យសម្បិត្តនិងអំណាចដែលកើតឡើងដោយការកេងប្រវ័ញ្ញនិងបាតដៃប្រឡាក់ឈាមវាមិនស្ថិតស្ថេរទេ...សូមធ្វើជាមនុស្សដែលគេគោរពនិងកោតខ្លាចដោយអំពើល្អនិងភាពស្មោះត្រង់....សូមអរគុណនូវការតាំងចិត្តយ៉ាងមុតមាំ" រីឯអ្នកខ្លះទៀតក៏លើកឡើងថា "បេីអ្នកមានទាំងអស់ក្នុងស្រុកខ្មែរមានចិត្តដូចបងចឹងមិនជាល្អប៉ុណ្ណាទេបង។ ប្អូនសូមគោរពសរសេីរបងអស់ពីចិត្ត" មួយវិញទៀតក៏មានអ្នកខ្លះបាននិយាយផងដែរថា "មោទភាពណាស់ដោយបានឮពាក្យស្បថស្បែរដូច្នេះ និងជាគំរូដល់ឯកឧត្តមរាប់សិបនាក់ទៀតនៅក្នុងប្រទេសខ្មែរឲ្យឈប់ដេីរធ្វេីបាបរាស្រ្តខ្មែរស្លូតត្រង់"។ ហើយក៏នៅមានមតិយោបល់គាំទ្រជាច្រើនទៀត នៅពេលដែលឃើញលោកបង្ហោះសារខាងលើនេះឡើង៕





















No comments