កូនប្រុសច្បងរបស់លោក ជា វណ្ណារិទ្ធ ចូលរៀនទើបបាន២ថ្ងៃសោះ ស្រាប់តែលោកបង្ហោះសារមួយនៅព្រឹកមិញថា...(មានវីដេអូ)
លោក ជា វណ្ណារិទ្ធ គឺជាពិធីករដ៏ឆ្នើមមួយរូប ហើយក៏ជាស្វាមីដ៏ល្អម្នាក់ដែរ ដែលមហាជនទូទៅតែងតែឃើញលោកមានការយកចិត្ត ថែទាំ ភរិយារបស់លោកជាខ្លាំង បើទោះបីលោកមានការរវល់ក្នុងការងារក៏ដោយ រហូតបានធ្វើឲ្យមហាជនទូទៅរហូតលាន់មាត់និយាយថា៖ "ខ្ញុំឃេីញគ្រួសារបងមានសុភមង្គល និងពោរពេញទៅដោយភាពកក់ក្តៅណាស់ សូមបងរក្សារសុភមង្គលនេះជារៀងរហូតតទៅ សូមជូនពរបងទាំងពីរជួបតែសុភមង្គលបែបនេះជារៀងរហូត"។ ចំណែកកាលពីថ្ងៃ២៣ ខែមីនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ភរិយារបស់លោកក៏ទើបសម្រាលបានកូនប្រុសមួយទៀតផងដែរ ដែលមានឈ្មោះថា ជា ភិរក្សរិទ្ធ ( Chea Phiraekrith )។
នៅមួយរយៈចុងក្រោយនេះ កូនប្រុសច្បងរបស់លោកដែលមានឈ្មោះ ជា ប្រសិទ្ធិរិទ្ធ (អូនហ្វេម) គឺកំពុងទទួលបានការចាប់អារម្មណ៍ និងស្រលាញ់ចូលចិត្ត ពីសំណាក់មហាជននៅលើបណ្តាញសង្គម ដោយសារតែអូនហ្វេម មានមុខមាត់គួរឲ្យគ្រឺតខ្លាំងណាស់។ ក្នុងនោះផងដែរ កូនប្រុសលោក ជា វណ្ណារិទ្ធ រូបនេះ បានចូលរៀននៅសាលារៀនឯកជនមួយកន្លែងហើយ ដោយរៀនទើបតែបាន២ថ្ងៃសោះ ស្រាប់តែលោក ជា វណ្ណារិទ្ធ បង្ហោះសារមួយតែម្តងថា "ចេញពីរៀនមុខឡើងល្វើយ ចូលដល់ក្នុងឡានហុចកំប៉ុងទឹកដោះគោចង់មឹម មួយសន្ទុះក៏គេងព្រោះងើបតាំងពីព្រលឹម"៕






























Post a Comment