Header Ads

សុគន្ធ និសា ញញឹមបិទមាត់មិនជិតទេ ពេលទទួលបាននំខួបកំណើត ពីស្វាមីនោះ

កាលម្សិលមិញនេះ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ចំថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង សុគន្ធ និសា ដោយក្នុងនោះគេក៏បានឃើញហ្វេសប៊ុករបស់ផលិតកម្មរស្មីហង្សមាសក៏បានធ្វើការបង្ហោះសារមួយជូនពរផងដែរ។ មួយវិញទៀត គេក៏បានឃើញ អ្នកសិល្បៈប្រុសស្រីជាច្រើនដួង បាននាំគ្នាបង្ហោះរូបភាព និងសារជូនពរដល់អ្នកនាង ជាច្រើនហូរហែនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយក្តីស្រលាញ់រាប់អានចេញពីចិត្ត ហើយក៏មានមិត្តខ្លះបានយកនំខួបមក Surprise មុនថ្ងៃខួបកំណើតថែមទៀតផង។


ម្យ៉ាងវិញទៀត អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺក្នុងថ្ងៃខួបកំណើតឆ្នាំនេះអ្នកនាង សុគន្ធ និសា ក៏បានទទួលនំខេកពីស្វាមីរបស់ខ្លួនផងដែរ ដែលបង្កប់ទៅដោយភាពរ៉ូមែនទិចជាខ្លាំងតែម្តង បើទោះបីជានំខេកមួយនេះសាមញ្ញៗធម្មតាមែន ប៉ុន្តែពោរពេញទៅដោយក្តីស្រលាញ់ និងភាពផ្អែមល្ហែមពីស្វាមីរបស់អ្នកនាង៕
























No comments