Header Ads

នេះជាលើកទី២ហើយ ដែលលោក ឆន សុវណ្ណារាជ ទៅកាន់ពេទ្យនៅប្រទេសថៃ ព្រោះតែ...

លោក ឆន សុវណ្ណារាជ គឺជាតារាចម្រៀងដ៏ល្បីល្បាញមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ហើយនៅពេលនេះក៏លោកនៅតែទទួលបានការគាំទ្រជាច្រើនពីមហាជនទូទៅផងដែរ។ ហើយនៅមុននេះបន្តិច តារាចម្រៀងសម្លេងស្រទន់ មុខមានមន្តស្នេហ៍ លោក ឆន សុវណ្ណរាជ បានបង្ហោះសារ និងរូបភាពបង្ហាញពីស្ថានភាពខ្លួន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ នៅទីក្រុងបាងកក ប្រទេសថៃ ជាមួយស្នាមញញឹមយ៉ាងស្រស់ស្រាយជានិច្ច។


ក្នុងនោះផងដែរ លោកក៏បានបង្ហោះសារមួយដ៏ខ្លី ព្រមទាំងបានភ្ជាប់ជាមួយរូបជាច្រើនសន្លឹកដែលលោកកំពុងពិនិត្យព្យាបាល ដោយសរសេរថា៖ "នេះជាថ្ងៃទីពីរហើយនៅបាងកក មិនមកមិនបាន ព្រោះម៉ាសុីនធ្វើទុក្ខខ្លាំង😁😁ប្រើវាហួសកំរិត😂😂"។ បន្ទាប់ពីឃើញដូចនេះហើយក៏មានប្រិយមិត្ត អ្នកលេងបណ្ដាញសង្គមជាច្រើន នាំគ្នាផ្ញើសារជូនពរលោកឲ្យឆាប់ជាសះស្បើយផងដែរ៕






















No comments