Header Ads

កក្រើកទៀតហើយ!!! ទិដ្ឋភាពទូទៅ មង្គលការកូនស្រី ម្ចាស់ផលិតកម្មថោន នៅពេលយប់ ស្អាតឡើងកប់ម៉ង (មានវីដេអូ)

នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នេះ គេបានឃើញមហាជនមួយចំនួនមានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងពិធីមង្គលការមួយ នេះក៏ដោយសារតែការតុបតែងដែលមើលទៅពិតជាស្រស់ស្អាតគួរឲ្យគយគន់ជាខ្លាំង មិនត្រឹមតែខាងក្នុងផ្ទះទេ សូម្បីតែខាងក្រៅផ្ទះក៏អស្ចារ្យមិនធម្មតាឡើយ នេះបើមើលតាមរូបភាពដែលលោក ករុណា ពេជ្រ បានបង្ហោះក្នុងហ្វេសប៊ុករបស់គាត់។ ពិធីអាពាហ៍ពិពាហ៍មួយនេះ មានកូនក្រមុំឈ្មោះ វ៉ា នីតា ហើយក៏ត្រូវជាកូនស្រីរបស់ម្ចាស់ផលិតកម្មថោនផងដែរ គឺ ឯកឧត្ដម វ៉ា សុធា និងលោកជំទាវ ជួប មាន ផងដែរ។


ចំណែកនៅល្ងាចថ្ងៃដដែលនេះ គឺជាកម្មវិធី​​ជប់​លៀង​​ពិសា​ភោជនីអាហារ​​ ដែលបានធ្វើឡើងនៅទីក្រុងកោះពេជ្រ ដោយមានការរៀបចំទទួលភ្ញៀវរហូតដល់ទៅ ៤អគារ ឯណោះ។ អ្វីដែលរឹតពិសេសនោះគឺការរៀបចំតុបតែងទាំងក្រៅ និងនៅក្នុងរោងពិធីយ៉ាងល្អឥតខ្ចោះបំផុត មើលហើយ មើលទៀតដោយមិនចេះជិនណាយ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថែមទៀត សូមទស្សនារូបភាព ក៏ដូចជាវីដេអូ ដែលបានភ្ជាប់មកជាមួយដូចខាងក្រោមនេះ៕

































No comments