Header Ads

ក្តៅៗ ម្តងនេះខ្លាំងជាងមុនទៀត!! បណ្តារាជធានី-ខេត្ត មួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀងជាថ្មី ចា​ប់ពី...

នៅមុននេះបន្តិច នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ បើយោងតាមហ្វេសប៊ុកផ្លូវការមួយរបស់ "ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology" បានចេញសេចក្តីប្រកាសមួយទៀតហើយទាក់ទងការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៨។ ក្នុងនោះហ្វេសប៊ុកមួយនេះបានបញ្ជាក់បន្ថែម ដើម្បីឲ្យបងប្អូនដែលរស់នៅភ្នំពេញ ក៏ដូចជាបណ្តាខេត្តផ្សេងឲ្យមានការបង្កើនការប្រុងប្រយ័ត្នបន្ថែម ដែលមានខ្លឹមសារថា៖


"ព្យាករណ៍អាកាសធាតុ (ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨) ៖
- រដូវវស្សា (ពេញលេញ) នឹងចូលមកដល់នៅថ្ងៃទី ០៥ ខែឧសភា ។
- ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេសក្នុងកម្រិតពីមធ្យមទៅច្រើន ។
- បណ្តារាជធានី-ខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀងជាថ្មី ។
- សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ នឹងខ្យល់កន្ត្រាក់ ។"

សម្រាប់ព័ត៌មានលម្អិតសូមអាននូវសេចក្តីប្រកាសដែលមានភ្ជាប់ជូនដូចខាងក្រោមនេះ។ សូមសំណាងល្អគ្រប់ៗគ្នា៕





















No comments